ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung៖ លើកទឹកចិត្តវិនិយោគិនអាមេរិកចូលរួមគំរោងការណ៍អភិវឌ្ឍន៍ប្រភពអគ្គិសនី

(VOVWORLD) -លោក Bemerd Da Santos បានអះអាងថា សម្ព័ន្ធក្រុមហ៊ុនវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលរបស់រដ្ឋាភិបាលវៀតណាម ក្នុងរយៈពេលកន្លងទៅ ហើយបន្តថា រដ្ឋាភិបាលអាមេរិកក៏យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងការណ៍ថាមពល ដែល EAS កំពុង ឬនឹងដំណើរការអនុវត្តនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung៖ លើកទឹកចិត្តវិនិយោគិនអាមេរិកចូលរួមគំរោងការណ៍អភិវឌ្ឍន៍ប្រភពអគ្គិសនី - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung  និងលោក Bemerd Da Santos អនុប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន AES (សហរដ្ឋអាមេរិក)

នាថ្ងៃទី ២៣ សីហា នៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិនៅក្នុងជំនួបជាមួយ លោក Bemerd Da Santos អនុប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន AES (សហរដ្ឋអាមេរិក) ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាមនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានអះអាងថា៖ គោលការណ៍របស់រដ្ឋាភិបាលវៀតណាមគឺលើកទឹកចិត្តវិនិយោគិនធំ ដែលមានបទពិសោធន៍ជាច្រើនចូលរួមអភិវឌ្ឍន៍បណ្ដាគម្រោងការណ៍ប្រភពអគ្គិសនីនៅវៀតណាម។ លោកឧបនាយករដ្ឋមន្រ្តីបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមមានគោលនយោបាយដើម្បីអភិវឌ្ឍន៍ប្រភពឧណ្ណអគ្គិសនីឧស្ម័ន និងឧណ្ណអគ្គិសនី ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ (ព្រះអាទិត្យ ខ្យល់)សំដៅធានាឱ្យមានអគ្គីសនីគ្រប់គ្រាន់សម្រាប់កំណើន។

វីឯខ្លួនវិញ លោក Bemerd Da Santos បានអះអាងថា សម្ព័ន្ធក្រុមហ៊ុនវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលរបស់រដ្ឋាភិបាលវៀតណាម ក្នុងរយៈពេលកន្លងទៅ ហើយបន្តថា រដ្ឋាភិបាលអាមេរិកក៏យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងការណ៍ថាមពល ដែល EAS កំពុង ឬនឹងដំណើរការអនុវត្តនៅវៀតណាម។ ដូច្នេះ EAS សន្យានឹងបន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាព និងស្ថាប័នទាក់ទិននានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃគម្រោងការណ៍ដែលមានស្រាប់ ក៏ដូចជាពង្រីកកាវិនិយោគលើគម្រោងការណ៍ថាមពល និងអភិវឌ្ឍន៍ប្រភព អគ្គិសនីថ្មីនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ