ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះវីរៈអ្នកម្ដាយវៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧១ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នាថ្ងៃទី៨ កក្កដា ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Truong Hoa Binh បានទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះវីរៈអ្នកម្ដាយវៀតណាម គ្រួសារ គោលនយោបាយ គ្រួសារក្រីក្រ និងសិស្សានុសិស្សក្រីក្ររៀនសូត្រពូកែនៅទីរួម ស្រុក Cai Lay និងស្រុក Cai Layខេត្ត Tien Giang និងបណ្ដាស្រុកនៅតំបន់ Dong Thap Muoi នៃខេត្ត Long An ភាគខាងត្បូងវៀតណាម។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះវីរៈអ្នកម្ដាយវៀតណាម - ảnh 1 (រូបថត៖ TTXVN)

លោក Truong Hoa Binh អះអាងថា ការថែទាំ លើកស្ទួយជីវភាពរស់នៅ ទាំងខាងសម្ភារៈនិងស្មារតីរបស់វីរៈអ្នកម្ដាយវៀតណាម យុទ្ធជនពិការ និងគ្រួសារ មានគុណូបការៈចំពោះបដិវត្តន៍នោះ គឺគោលជំហរមុនក៏ដូចជាក្រោយរបស់បក្ស និងរដ្ឋ ដែលបង្ហាញនូវសតិអារម្មណ៍សីលធម៌ប្រពៃណី “ផឹកទឹកនឹកដល់ប្រភព ដើម” របស់ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ