ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការងារនិងសុខុមាលភាពសង្គមគុយបា

(VOVWORLD) - នាថ្ងៃទី ១៣ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទទួលជួបជាមួយលោកស្រី Margarita M. Gonzalez Fernandez រដ្ឋមន្រ្តីក្រសួងការងារនិងសន្តិសុខសង្គមគុយបាក្នុង ឱកាសលោកស្រីមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការងារនិងសុខុមាលភាពសង្គមគុយបា - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការងារនិងសុខុមាលភាពសង្គមគុយបា លោកស្រី Margarita M. Gonzalez Fernandez (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាងថាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងគុយបាគឺជាទំនាក់ទំនងដ៏ពិសេស ស៊ីជម្រៅនិងស្មោះត្រង់ ហើយទំនាក់ទំនងនេះត្រូវបានរឹតបន្តឹងកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយច្ងៃផងដែរ។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឱ្យភាគីទាំងពីរជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងចែករំលែកបទពិសោធន៍ដើម្បីសុក្រឹត្យគោលនយោបាយកសាងគំរូស្តីពីសន្តិសុខសង្គមដែលតភ្ជាប់ជាមួយការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក Vu Duc Dam បន្តទៀតថា វៀតណាមជានិច្ចកាលគាំទ្រនិងប្រកៀកស្មាជាមួយប្រជាជនគុយបាក្នុងដំណើរការផ្លាស់ប្តូរថ្មីលើវិស័យសេដ្ឋកិច្ចនិងសង្គមក៏ដ៏ចជាក្នុងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

រីឯខ្លួនវិញ លោកស្រី Margarita M. Gonzalez Fernandez បានមានប្រសាសន៍ថា ប្រទេសគុយបាមានបំណងចង់សហការនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយវៀតណាមលើពលកម្ម ការងាររធ្វើ ប្រាក់ខែ ព្រមទាំងការជួយឧបត្ថន្ភដល់ជនទទួលរបបពីគោលនយោបាយនិងបញ្ជូនពលករទៅធ្វើការនៅបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ