ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue ធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការអនុវត្តកម្មវិធីគោលដៅជាតិ

(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំ លោក Vuong Dinh Hue បានអោយដឹងថា នេះជាកិច្ចប្រជុំ ដែលមានអត្ថន័យដ៏សំខាន់ដើម្បីវាយតម្លៃចំពោះលទ្ធផលអនុវត្តកម្មវិធីគោលដៅជាតិនានាក្នុងឆមាសទីមួយ ព្រមទាំងជាជំហានត្រៀមរៀបចំសម្រាប់ការកសាង របាយការណ៍ស្ដីពីការអនុវត្តកម្មវិធីគោលដៅជាតិដើម្បីដាក់ជូនរដ្ឋសភាក្នុង សម័យប្រជុំចុងឆ្នាំផងដែរ។

នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅរដ្ឋធានីហាណូយ លោក Vuong Dinh Hue ឧបនាយករដ្ឋមន្រ្តីវៀត ណាម ប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការ អនុវត្តកម្មវិធីគោលដៅជាតិបានធ្វើជាប្រធានកិច្ចប្រជុំបូកសរុបការងារក្នុងឆមាសទីមួយនិងផែនការធ្វើសកម្មភាពក្នុងឆមាសទី២របស់គណៈកម្មាធិការនេះ។

        ថ្លែងនៅកិច្ចប្រជុំ លោក Vuong Dinh Hue បានអោយដឹងថា នេះជាកិច្ចប្រជុំ ដែលមានអត្ថន័យដ៏សំខាន់ដើម្បីវាយតម្លៃចំពោះលទ្ធផលអនុវត្តកម្មវិធីគោលដៅជាតិនានាក្នុងឆមាសទីមួយ ព្រមទាំងជាជំហានត្រៀមរៀបចំសម្រាប់ការកសាង របាយការណ៍ស្ដីពីការអនុវត្តកម្មវិធីគោលដៅជាតិដើម្បីដាក់ជូនរដ្ឋសភាក្នុង សម័យប្រជុំចុងឆ្នាំផងដែរ។

        តាមរបាយការណ៍របស់ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទបានអោយដឹង ថា គិតដល់ដំណាច់ខែមិថុនាឆ្នាំនេះ ប្រទេសទាំងមូលមានឃុំសម្រេចបទដ្ឋានជន បទថ្មីចំនួន៤ពាន់៤៥៨ឃុំ កើន៦២០ ឃុំបើធៀបនឹងចុងឆ្នាំទៅមិញ។ ខេត្ត Dong Nai ខេត្ត Nam Dinh ខេត្ត Binh Duong និងទីក្រុង Da Nang បានក្លាយទៅជា តំបន់ដើមដំបូងចំនួន៤ក្នុងទូទាំងប្រទេសដែលមានឃុំ១០០%សម្រេចបានបទ ដ្ឋានជនបទថ្មី។ គិតដល់ដំណាច់ត្រីមាសទី២ ប្រទេសទាំងមូលបានកៀរគរទឹក ប្រាក់ជាង៣៦៨សែន ២០០ម៉ឺនកោដិដុង ពីប្រភពធនធាននានាដើម្បីវិនិយោគ អនុវត្តកម្មវិធី ដែលក្នុងនោះមានថវិការដ្ឋប្រមាណ៥៨សែនកោដិដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ