ឧបនាយករដ្ឋមន្ត្រីវៀតណមអញ្ជើញទៅទស្សនារោងចក្រ Amon Nitrat
|
រោងចក្រ Amon Nitrat(http://baothaibinh.com.vn/) |
(VOV)_នាព្រឹកថ្ងៃទី ២២ កុម្ភះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung
Hai បានអញ្ជើញទៅទស្សនារោងចក្រ Amon Nitrat នៅខេត្ត Thai Binh ( ភាគខាងជើង
វៀតណាម)។ គំរោងការណ៍រោងចក្រ Amon Nitrat ត្រូវបានវិនិយោគជាទឹក ប្រាក់ចំនួន ៥៨០០ពាន់លានដុង។ តាមគំរោង សំណង់នេះនឹងត្រូវបានសម្រេចនិងដាក់អោយដំ
ណើការនាខែកញ្ញាឆ្នាំ ២០១៤។
ក៏ក្នុងព្រឹកថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បាន អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់រោងចក្រអគ្គីសនី Thai Binh ទី១ មានកម្លាំង
៦០០ MW ដោយទឹកប្រាក់វិនិយោគចំនួន ២៦,៥ពាន់លានដុង។ ឧបនាយករដ្ឋមន្ត្រី បានអះអាងថា៖គំរោងការណ៍នេះនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គីសនី បំរើការអភិ
វឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងតំបន់វាលទំនាបទន្លេ Hong តាមនោះរួមចំណែកកាត់បន្ថយ
ការពឹងផ្អែកទៅលើតែប្រព័ន្ធវារីអគ្គីសនីដែរ៕