ឧបនាយករដ្ឋមន្ត្រីឡាវ Thongloun Sisulith មកបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ
|
សមាជិកការិយាល័យ លេខាគណះកម្មាធិការបក្សទីក្រុងហូជីមិញ Le Thanh Hai បានទទួលជួបជាមួយ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ Thongloun Sisulith (http://www.vietnamplus.vn/) |
នាថ្ងៃទី ១៦ កក្កដា សមាជិកការិយាល័យ នយោបាយ និងជាលេខាគណះកម្មាធិការបក្ស
ទីក្រុងហូជីមិញ Le Thanh Hai បានទទួលជួបជាមួយ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ Thongloun Sisulith និងលោក Soukan Mahalath លេខាមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាលេខាគណះកម្មាធិការបក្សទីក្រុង អភិបាលទីក្រុងវៀងច័ន្ទ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក Le Thanh Hai
សង្កត់ធ្ងន់ថា៖ ការចូលរួមរបស់គណះប្រតិភូចាន់ខ្ពស់ របស់បក្ស រដ្ឋឡាវ ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី Thongloun Sisulith រួមជាមួយ គណះប្រតិភូជាន់ខ្ពស់របស់រដ្ឋធានីវៀងច័ន្ទ និងខេត្ត Champasak ជាភ័ស្តុតាង អោយចំណង មិត្ត ភាព ប្រពៃណី ស្អិតរមួតទំនាក់ទំនងពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ នាថ្ងៃនេះដែរ សមាជិក គណះកម្មាធិការមជ្ឈឹមបក្ស និងជា ប្រធានគណះកម្មាធិការប្រជាជនទីក្រុង ហូជីមិញ Le Hoang Quan បានទទួលជួបសន្ទនាជាមួយគណះប្រតិភូជាន់ខ្ពស់ខេត្ត Champasak ដឹកនាំដោយ លេខាគណហកម្មាធិការបក្សខេត្ត និងជា អភិបាលខេត្ត លោកSone xay Siphandon ៕