ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh ចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់និងផ្លូវលើកទី៩

(VOVWORLD) - នារសៀលថ្ងទី ១០ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh និងគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបានមកដល់ទីក្រុងហុងកុង (ចិន) ដើម្បីចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់និងផ្លូវលើកទី ៩ ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១០ ខែកញ្ញា។

កិច្ចប្រជុំនេះ ត្រូវបានរំពឹងថានឹងមានប្រតិភូប្រមាណ ៥.០០០នាក់តំណាងឱ្យរដ្ឋាភិបាល សាជីវកម្ម និងធុរកិច្ចឈានមុខគេរបស់ចិននិងអន្តរជាតិមកចូលរួម។ ក្រៅពីវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់និងផ្លូវ ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងនៅទីក្រុងប៉េកាំង ប្រទេសចិន កិច្ចប្រជុំកំពូលខ្សែក្រវាត់និងផ្លូវ គឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចការបរទេសប្រចាំឆ្នាំដ៏សំខាន់របស់រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង ដែលគាំទ្រសកម្មភាពរបស់រដ្ឋាភិបាលមជ្ឈិម។  គោលបំណងនៃសកម្មភាពនេះ គឺដើម្បីលើកកម្ពស់កិច្ចសន្ទនារដ្ឋ-ឯកជន ក៏ដូចជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងចំណោមប្រទេសដែលចូលរួមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh ចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់និងផ្លូវលើកទី៩ - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh មកដល់អាកាសយានដ្ឋានអន្តរជាតិហុងកុង (ចិន)។ រូបថត៖ VGP/Nguyen Hoang

ដោយប្រធានបទ "កសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវប្រកបដោយភាពច្នៃប្រឌិត បៃតង និងតភ្ជាប់" កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៩ រួមមាន៖ ពិធីបើក និងសម័យប្រជុំពិភាក្សាគោលនយោបាយពេញអង្គ; សម័យពិភាក្សាប្រធានបទចំនួន១១; សកម្មភាពតភ្ជាប់អាជីវកម្ម និងការតាំងពិពណ៌។ សម័យប្រជុំប្រធានបទចំនួន ១១ នឹងផ្តោតលើការពិភាក្សាអំពីពាណិជ្ជកម្មសេវាកម្ម សេវាគតិយុត្ត និងការដោះស្រាយវិវាទ សេវាហិរញ្ញវត្ថុ ការធានារ៉ាប់រងផ្ទៃក្នុង ការអភិវឌ្ឍបៃតង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក ការតភ្ជាប់ពហុវិមាត្រ ការជួបប្រាស្រ័រវាងប្រជាជន សន្តិសុខតាមអ៊ីនធឺណិត បច្ចេកវិទ្យាហិរញ្ញវត្ថុ កសាងថ្នាក់ដឹកនាំអាជីវកម្មជំនាន់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ