ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh ថ្លែងក្នុងកិច្ចប្រជុំស្តីពីផលប៉ះពាល់នៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០២២

(VOVWORLD) -  លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងយុគសម័យបច្ចុប្បន្ន ពាណិជ្ជកម្មអន្តរជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh ថ្លែងក្នុងកិច្ចប្រជុំស្តីពីផលប៉ះពាល់នៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០២២ - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh បានចូលរួមនិងថ្លែងក្នុងនាមជាភ្ញៀវពិសេសនៅក្នុងកិច្ចប្រជុំ 

តបតាមការអញ្ជើញរបស់ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Borge Brende នាថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងញូវយ៉ក (សហរដ្ឋ អាមេរិក) ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានចូលរួមនិងថ្លែងមតិក្នុងនាមជាភ្ញៀវពិសេសនៅឯកិច្ចប្រជុំស្តីពី ផលប៉ះពាល់នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDI) ដែលរៀបចំដោយ WEF ក្នុងឱកាសនៃសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៧។

 លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងយុគសម័យបច្ចុប្បន្ន ពាណិជ្ជកម្មអន្តរជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។ គោលនយោបាយពាណិជ្ជកម្មមិនត្រឹមតែបម្រើដល់គោលដៅនៃកំណើនសេដ្ឋកិច្ចសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវនិរន្តរភាពបរិស្ថាន និងផលប្រយោជន៍រួមសម្រាប់ទាំងអស់គ្នា។ តាមទស្សនៈ និងវិធីសាស្រ្តខាងលើ ចាំបាច់ត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់បញ្ហាដូចជា៖ ទីមួយ ប្រជាជននិងអាជីវកម្មត្រូវដើរតួនាទីកណ្តាល ទាំងគោលដៅ និងជាកម្លាំងចលករក្នុងការជំរុញពាណិជ្ជកម្មបញ្ចូលគ្នា។ ទីពីរ ចាំបាច់ត្រូវបង្កើតគោលនយោបាយពាណិជ្ជកម្មដ៏ទូលំទូលាយ ទៅវិញទៅមក និងស្អិតរមួតរវាងពាណិជ្ជកម្មបៃតង ពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មបរិយាប័ន្ន។ ទី៣៖ បន្តលើកកម្ពស់តួនាទីដែលមិនអាចខ្វះបាននៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយផ្អែកលើច្បាប់ដែលមានលក្ខណៈសេរី យុត្តិធម៌ តម្លាភាព និងបរិយាប័ន្ន។ យ៉ាងណាមិញ ភាគីពាក់ព័ន្ធត្រូវពន្លឿនកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងទិសដៅលើកកម្ពស់តួនាទីសម្របសម្រួលរបស់ខ្លួន និងជំរុញពាណិជ្ជកម្មពិភពលោកក្នុងទិសដៅបរិយាប័ន្ននិងតុល្យភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ