ឧបនាយករដ្ឋមន្ត្រីអូទ្រីសលោក Hartwig Loger ដឹកនាំរដ្ឋាភិបាលអូទ្រីសជាបណ្ដោះអាសន្ន
(VOVWORLD) - នាថ្ងៃទី ២៧ ខែឧសភា ប្រធានាធិបតីអូទ្រីសលោក Alexander Van der Bellen បានជូនដំណឹងថា ឧបនាយករដ្ឋមន្ត្រីអូទ្រីស លោក Hartwig Loger ចំណុះគណបក្សប្រជាជន (OVP) នឹងដឹកនាំរដ្ឋាភិបាលអូទ្រីសជាបណ្ដោះអាសន្នក្នុងរយៈពេលខ្លី រហូតដល់ពេលដែលស្វែងរកបានមន្ត្រីជំនួសតំណែងរបស់នាយករដ្ឋមន្ត្រី ថ្មី។
នាយករដ្ឋមន្ត្រីអូទ្រីសលោក Sebastian Kurz |
ក្នុងសេចក្តីប្រកាសមួយ ប្រធានាធិបតីអូទ្រីសលោក Alexander Van der Bellen បានឲ្យដឹងថា លោកនឹងរំសាយរដ្ឋាភិបាលសហរដ្ឋនៅវេលាម៉ោង ១១:៣០ នាទីព្រឹកថ្ងៃទី ២៨ ខែឧសភា (តាមម៉ោងតំបន់)។ ក៏ប៉ុន្តែលោកនឹងប្រគល់ជូនរដ្ឋាភិ បាលឱ្យបន្តអនុវត្តភារកិច្ចរបស់ខ្លួន ក្រោមការដឹកនាំជាបណ្ដោះអាសន្នរបស់ឧបនាយករដ្ឋមន្ត្រីអូទ្រីស លោក Hartwig Loger រហូតដល់ពេលដែលរដ្ឋាភិបាលអន្ត រកាលថ្មីមានស្ថិរភាព។ បន្ទាប់ពីបណ្តេញចេញនាយករដ្ឋមន្ត្រីអូទ្រីសលោក Sebastian Kurz និងបណ្តារដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្ត្រីនោះ ប្រធានាធិបតីអូទ្រីស លោក Alexander Van der Bellen ត្រូវតែតែងតាំងនាយករដ្ឋមន្រ្តីថ្មីមួយរូបដើម្បីបង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់ៗ ដោយមានការទទួលគាំទ្រពីរដ្ឋសភារហូតដល់ ពេលប្រព្រឹត្តទៅការបោះឆ្នោតដែលគ្រោងនឹងរៀបចំឡើងនាខែកញ្ញាខាងមុខ៕