ឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Long An
(VOVWORLD) -នាថ្ងៃទី១៤តុលា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh រួមជាមួយគណៈប្រតិភូសមាជិក សភាមណ្ឌល Long An អញ្ជើញជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតស្រុក Chau Thanh ។
ឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Long An
|
នៅក្នុងជំនួបនេះ លោក Truong Hoa Binh បាន អះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាល ប្តេជ្ញាយ៉ាងខ្លាំងលើការងារប្រឆាំងអំពើពុករលួយ។ នាពេលខាងមុខ បក្សនិងរដ្ឋនិងរឹតបន្តឹងការងារជ្រើសរើសនិងតែងតាំង កម្មាភិបាល ធានាចរិយាសម្បត្តិនិងសមិត្ថភាព។ លោកឧប នាយករដ្ឋមន្ត្រីក៏បានស្នើ ឲ្យតំបន់ បន្តអនុវត្តល្អ ការងាររៀបចំផែនការ និងអនុវត្តត្រឹមត្រូវតាមការសន្យាជាមួយសហគ្រាស។
បន្ទាប់ពីកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត លោក Truong Hoa Binh បាន អញ្ជើញទៅសាកសួរសុខទុកនិងជូនអំណោយចំពោះវីរៈអ្នកម្តាយវៀតណាម Nguyen Thi Nuong នៅទីរួមស្រុក Tam Vu ស្រុក Tam Vu ផងដែរ៕