ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក

(VOVWORLD) - នៅក្នុងបណ្ដាជំនួបនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមគោរពហើយត្រៀមខ្លួនជា ស្រេចផ្លាស់ប្ដូរទស្សនៈជាមួយអាមេរិក សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងភាព ជាដៃគូគ្រប់ជ្រុងជ្រោយរវាង វៀត ណាមនិងអាមេរិក ដោយឈរលើមូលដ្ឋាន នៃការគោរពឯករាជ្យ អធិបតេយ្យភាព របបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលើពិភពលោក។ 
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក - ảnh 1 រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (ខាងស្ដាំ) និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ VOV)

  តាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិកចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែឧសភា។ នាថ្ងៃទី២២ ខែឧសភា លោក Pham Binh Minh បានជួបចរចាជា មួយលោក Mike Pompeo ហើយជួបសវនាការជាមួយលោក Charles Kupperman ទីប្រឹក្សារងសន្តិសុខជាតិ និងលោក Keith Kellogg ទីប្រឹក្សាសន្តិសុខ ជាតិរបស់អនុប្រធានាធិបតីអាមេរិក។

        នៅក្នុងបណ្ដាជំនួបនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមគោរពហើយត្រៀមខ្លួនជា ស្រេចផ្លាស់ប្ដូរទស្សនៈជាមួយអាមេរិក សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងភាព ជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក ដោយឈរលើមូលដ្ឋាន នៃការគោរពឯករាជ្យ អធិបតេយ្យភាព របបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ច សហប្រតិបតិ្តការនិងវឌ្ឍនភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលើពិភពលោក។ លោក Pham Binh Minh បានចាត់ទុកថា ភាគីទាំងពីរត្រូវការរក្សាការអភិវឌ្ឍនៃ ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា សន្តិសុខការពារជាតិ និងការជំនះពុះពារលើផលវិបាកដោយសង្គ្រាមផងដែរ។

        ចំណែកឯ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ទីប្រឹក្សារង សន្តិសុខជាតិលោក Kupperman និងទីប្រឹក្សាសន្តិសុខជាតិរបស់អនុប្រធានា ធិបតីលោក Kellogg បានអះអាងថា អាមេរិកនឹងបន្តសហប្រតិបតិ្តការជាមួយ វៀតណាមសំដៅជំរុញអោយទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើនប្រកបដោយភាពជាក់ស្ដែងនិងប្រសិទ្ធភាពថែមទៀត។

        ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិផ្សេងៗផងដែរ។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីលើការគាំទ្រ ចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីដ៏សមស្របនឹងច្បាប់អន្តរជាតិ។ ភាគីអាមេរិកបានអះអាងថា នឹងបន្តដើរតួនាទីយ៉ាងសកម្មនៅ តំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក សំដៅរក្សាសណ្ដាប់ធ្នាប់ដោយឈរលើច្បាប់ ជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពនៅតំបន់សំខាន់ នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ