ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត
(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែសីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះរាជបុត្រ Faisal bin Farhan Al Saud ដោយពិភាក្សាអំពីស្ថានភាព និងវិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត ចំពោះការវិវឌ្ឍន៍វិជ្ជមាននៃកិច្ចសហប្រតិបត្តិការពហុវិស័យ នាពេលថ្មីៗនេះរវាងវៀតណាមនិងអារ៉ាប៊ីសាអ៊ូឌីតហើយបានសង្កត់ធ្ងន់ លើភាពចាំបាច់ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីភ្លាមៗ បន្ទាប់ពីជំងឺរាតត្បាត កូវីដ ១៩ ត្រូវរុញ ថយក្រោយ។ នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវរៀបចំឱ្យបានល្អសម្រាប់សម័យប្រជុំលើកទី ៤ នៃគណៈកម្មាធិការចម្រុះវៀត ណាម - អារ៉ាប់ប៊ីសាអូឌីត តាមប្រព័ន្ធអ៊ីនធឺរណែត។ ទន្ទឹមជាមួយគ្នានោះ ជំរុញសកម្មភាព វិនិយោគពាណិជ្ជកម្មនិងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជា ពន្លឿនការចរចារនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកទឹកចិត្តនិងការគាំពារវិនិយោគ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងក្របខ័ណ្ឌនៃការសន្ទនានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា៕