ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ចូលរួមកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្រ្តីការបរទេសអាស៊ានតាមប្រព័ន្ធវីដេអូ
(VOVWORLD) - នារសៀលថ្ងៃទី ១៤ មករា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានធ្វើជាអធិបតីនៃសន្និសីទកាសែតប្រចាំដើមដំបូងឆ្នាំ ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang |
ដោយប្រកាស អំពីសកម្មភាពការទូតនាពេលខាងមុខ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ “តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេសព្រុយណេ លោក Dato Erywan Pehin Yusof, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh នឹងចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋ មន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ”។
កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ាន គឺជាកិច្ចប្រជុំសំខាន់លើកដំបូងថ្នាក់រដ្ឋមន្រ្តីដែលបានបើកសម្រាប់ឆ្នាំប្រធាន ២០២១ របស់ប្រ៊ុយណេ ដោយប្រធានបទ “យកចិត្តទុកដាក់រួមគ្នា ត្រៀមរៀបចំរួមគ្នា វិបុលភាពរួមគ្នា”។
នៅក្នុងកិច្ចប្រជុំលើកនេះ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ាននឹងផ្លាស់ប្តូរលើខ្លឹមសារ សំខាន់ៗជាច្រើន រួមមាន៖ ការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ដែលបានប្រារព្ធធ្វើនៅខែវិច្ឆិកាឆ្នាំ ២០២០ នៅទីក្រុងហាណូយ ហើយឯកភាពលើបញ្ហាសំខាន់ៗនិងអាទិភាពនៅឆ្នាំ ២០២១ ដោយពិភាក្សាបញ្ហាដែលទាក់ទងនឹងទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក៕