ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab

(VOVWORLD) - នាថ្ងៃទី១៣ កក្កដា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការ បរទេសអង់គ្លេសលោក Dominic Raab។ 
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh។ (រូបថត៖ ក្រសួងការបរទេស)

ក្នុងឱកាសនេះ លោក Pham Binh Minh បានស្នើឲ្យប្រទេសទាំងពីរបន្តរក្សាយន្តការសហប្រតិបត្តិការទ្វេ ភាគីនានា ក្នុងនោះមានកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្រ្តី ហើយបន្ត ចរចា ឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស។ លោកបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិ បត្តិការយ៉ាងស្អិតរមួតជាមួយអង់គ្លេសក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ព្រមទាំងស្នើឲ្យភាគីទាំងពីរបន្តជួយឧបត្ថម្ភ គាំពារពលរដ្ឋរបស់គ្នាទៅវិញ ទៅមកផងដែរ។ ក្នុងឋានៈជាប្រធានអាស៊ាន វៀតណាមគាំទ្រចំពោះដៃគូ នានានៅខាងក្រៅ រួមទាំងអង់គ្លេស បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

ជាការឆ្លើយតបវិញ លោក Dominic Raab បានអះអាងដែរថា វៀតណាម ជាដៃគូយ៉ាងសំខាន់មួយរបស់អង់គ្លេសក្នុងគោលនយោបាយកិច្ចការបរទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងអាស៊ីអាគ្នេយ៍ ហេតុដូច្នេះអង់គ្លេសមានបំណង ចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀត ណាម-អង់គ្លេសលើគ្រប់វិស័យ ក៏ដូចជាបង្កើនកិច្ចព្រមព្រៀងទ្វេភាគីសំដៅ រក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ លោករដ្ឋមន្រ្តី Dominic Raab ក៏បានថ្លែងអំណរគុណចំពោះស្ថាប័ន មានសមត្ថកិច្ចនិងវេជ្ជបណ្ឌិតវៀតណាមដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តព្យាបាលពលរដ្ឋអង់គ្លេសដែលត្រូវឆ្លងជម្ងឺ Covid-19 ព្រមទាំងជូនដំណឹងថាអង់គ្លេសបានដាក់ពលរដ្ឋវៀតណាមចូល ក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសដែលមិនត្រូវការធ្វើចត្តាឡីស័គពេលចូលមកអង់គ្លេសផងដែរ។

ក្នុងឱកាសនេះដែរ លោក Dominic Raab ក៏បានអះអាងនូវការគាំទ្រ របស់អង់គ្លេសចំពោះការរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាព ក៏ដូចជាការ គោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្ដីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ ១៩៨២នៅសមុទ្រខាងកើត ហើយមានបំណងចង់ជំរុញទំនាក់ទំនងរវាង អាស៊ាននិងអង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ