ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី១៤ ខែមករា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយ លោក Carlos Gutierrez អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក ប្រធានសម្ព័ន្ធក្រុម ហ៊ុន Albright Stonebridge។

នៅក្នុងជំនួបនេះ លោក Pham Binh Minh បាន សង្កត់ធ្ងន់ថា គោលជំហររបស់វៀតណាមគឺអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយឯក រាជ្យភាពនិងភាពម្ចាស់ការ ព្រមទាំងបើកចំហក្នុងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិ យោគ ដោយជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនអន្តរជាតិ ដែលក្នុងនោះមានសហគ្រាសអាមេរិកមកបណ្ដាក់ទុននៅវៀតណាម។ គោល ជំហរនោះបានរួមចំណែកជួយអោយវៀតណាមសម្រេចបាននូវសមិទ្ធផលដ៏ធំ ធេងនាពេលកន្លងទៅ។

        ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh មានគោល បំណងថា សម្ព័ន្ធក្រុមហ៊ុន Albright Stonebridge នឹងបន្តសកម្មភាពពិគ្រោះ យោបល់សម្រាប់សហគ្រាសអាមេរិកដើម្បីពង្រីកការវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ