ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងថ្នាក់ដឹកនាំទ្វីបអាស៊ីនានាអញ្ជើញចូលរួមវេទិកាអនាគតទ្វីបអាស៊ីនៅជប៉ុន
(VOVWORLD) - នាថ្ងៃទី២៧ ខែឧសភា រដ្ឋាភិបាលជប៉ុនបានជូនដំណឹងថា ថ្នាក់ដឹកនាំនិង មន្ត្រីជាន់ខ្ពស់នៃប្រទេសអាស៊ីចំនួន៧ ដែលក្នុងនោះមានប្រទេសវៀតណាម នឹង អញ្ជើញទៅដល់ជប៉ុនក្នុងសប្ដាហ៍នេះដើម្បីចូលរួមវេទិកាអនាគតទ្វីបអាស៊ី ចាប់ពី ថ្ងៃទី៣០ដល់ថ្ងៃទី៣១ ខែឧសភា។
បនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh |
បណ្ដាថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមព្រឹត្តិ ការណ៍នេះរួមមាន៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នាយក រដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad នាយករដ្ឋមន្រ្តីបង់ក្លាដែសលោក Sheikh Hasina នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឡាវលោក Thongloun Sisoulith ឧបនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Heng Swee Keat និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។
ក្នុងក្របខ័ណ្ឌដំណើរចូលរួមវេទិកាអនាគតទ្វីបអាស៊ីលើកនេះ លោក Pham Binh Minh នឹងធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការវៀត ណាម-ជប៉ុន និងជួបចរចាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono។ លោក Pham Binh Minh ក៏គ្រោងនឹងជួបសម្ដែងការគួរសមជាមួយនាយករដ្ឋ មន្រ្តីជប៉ុនលោក Shinzo Abe ប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភាជប៉ុន ផង ដែរ៕