ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

(VOVWORLD) - ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.បកូរ៉េ)។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ - ảnh 1លោក Pham Binh Minh (ខាងឆ្វេង) អញ្ជើញជួបចរចាជាមួយរដ្ឋមន្រ្តីការបរទេសស.ប.បកូរ៉េលោក Ri Yong Ho (រូបថត៖ chinhphu.vn)

ក្នុងរយៈពេល ទស្សនកិច្ច លោក Pham Binh Minh បានអញ្ជើញជួបចរចាជាមួយរដ្ឋមន្រ្តីការ បរទេសស.ប.បកូរ៉េលោក Ri Yong Ho និងអនុប្រធានគណៈកម្មាធិការកណ្ដាល បក្ស ប្រធានគណៈកម្មាធិការអន្តរជាតិនៃគណៈបក្សពលកម្មស.ប.បកូរ៉េលោក Ri Su Yong។

        នៅក្នុងជំនួបចរចាជាមួយរដ្ឋមន្រ្តីការបរទេសស.ប.បកូរ៉េលោក Ri Yong Ho ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន អះអាងថា នឹងរួមជាមួយ ស.ប.បកូរ៉េខិតខំប្រឹងប្រែងជំរុញជំនួបប្រាស្រ័យ ក៏ដូចជាកិច្ចសហប្រតិបតិ្តការអោយបានសមស្របជាមួយសក្ដានុភាពនិងផល ប្រយោជន៍នៃប្រទេសនីមួយៗ បទបញ្ញាត្តិនៃប្រទេសនីមួយៗក៏ដូចជាអន្តរជាតិ ដើម្បីសន្តិភាព វឌ្ឍនភាពនៃតំបន់និងពិភពលោក។ វៀតណាមត្រៀមខ្លួនជា ស្រេចចែករំលែកជាមួយ ស.ប.បកូរ៉េអំពីបទពិសោធន៍កសាងប្រទេសជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធ្វើសមាហរណកម្មអន្តរជាតិ។

        ភាគីទាំងពីរបានជម្រាបគ្នាទៅវិញទៅមកអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនីមួយៗ ព្រមទាំងឯកភាពបន្តសហការគ្នានៅវេទិកាអន្តរជាតិនិងតំបន់ នានាដូចជាអង្គការសហប្រជាជាតិ កិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ វេទិកា តំបន់ ARF ក៏ដូចជាបង្កើនការផ្លាស់ប្ដូរមតិស្ដីពីបញ្ហានានាដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា ដូចជាការរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់ ផងដែរ។

        ក្នុងជំនួបចរចាជាមួយអនុប្រធានគណៈកម្មាធិការកណ្ដាលបក្ស ប្រធាន គណៈកម្មាធិការអន្តរជាតិបក្សពលកម្មស.ប.បកូរ៉េលោក Ri Su Yong ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម គោរពនិងមានគោលបំណងចង់រក្សានិង អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជន ស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ