ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញជួបសម្ដែងការគួរសមនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន

(VOVWORLD) - នាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែនបានសង្កត់ធ្ងន់ថា កម្ពុជាជានិច្ចកាលគោរពហើយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការ ការជួយឧបត្ថម្ភរបស់វៀតណាម ព្រមទាំងស្វាគមន៍សហគ្រាសវៀតណាមទៅបោះទុននិងធ្វើអាជីវកម្មនៅកម្ពុជាផងដែរ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញជួបសម្ដែងការគួរសមនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន - ảnh 1ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV) 

  នារសៀលថ្ងៃទី២០ ខែសីហា នៅរាជធានីភ្នំពេញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសម្ដែងការគួរសមនាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជាសម្ដេច តេជោ ហ៊ុន សែន ក្នុងឱកាសលោកទៅចូលរួមកិច្ចប្រជុំលើកទី១៧គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជាលើកទី១៧។ នៅជំនួបនេះ លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយកម្ពុជា ហើយផ្ដល់ប្រភពធនធានដ៏សមស្របដើម្បីជួយឧបត្ថម្ភកម្ពុជាលើវិស័យជាច្រើន ជាពិសេសគឺការបណ្ដុះបណ្ដាលនិងអភិវឌ្ឍប្រភពធនធានមនុស្សដោយគុណភាពខ្ពស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខសង្គម។

ចំណែកឯសម្ដេច តេជោ ហ៊ុន សែនបានវាយតម្លៃខ្ពស់ចំពោះស្ថាប័នទាក់ទិននានានៃប្រទេសទាំងពីរ ដែលបានសម្រេចនូវការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនជាស្ថានពរចំនួន៨៤% ដើម្បីឆ្ពោះទៅរកការចុះហត្ថលេខាជាផ្លូវការនាពេលខាងមុខ។ នាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែនបានសង្កត់ធ្ងន់ថា កម្ពុជាជានិច្ចកាលគោរពហើយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការ ការជួយឧបត្ថម្ភរបស់វៀតណាម ព្រមទាំងស្វាគមន៍សហគ្រាសវៀតណាមទៅបោះទុននិងធ្វើអាជីវកម្មនៅកម្ពុជាផងដែរ។ ទាក់ទិនដល់បញ្ហាប្រជាជនមានដើមកំណើត វៀតណាមនៅកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងចង់អោយសហគមន៍ជនមានដើមកំណើតវៀតណាមនៅកម្ពុជា មានជីវភាពរស់នៅប្រកបដោយស្ថិរភាព ដោយធ្វើជាស្ពានតភ្ជាប់នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ