ឧបនាយករដ្ឋមន្រ្តីNguyen Thien Nhan ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាRanjit Rea
|
ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Thien Nhanទទួលជួបជាមួយ
ឯកអគ្គរដ្ឋទូតឥណ្ឌា Ranjit Rea
(រូបថតៈ chinhphu.vn) |
(VOVworld)-នាថ្ងៃទី២០មិនា នៅខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋ
មន្រ្តី Nguyen Thien Nhan បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចំានៅវៀត
ណាម Ranjit Rea។ ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan បានថ្លែងអំណរគុណ
ចំពោះការដែលឯកអគ្គរដ្ឋទូតRanjit Rea បានសហការរៀបចំដំណើរ បំពេញទស្សន
កិច្ចជាផ្លូវការនាពេលខាងមុខរបស់ឧបនាយករដ្ឋមន្រ្តីនិងក្រុមការងាររបស់រដ្ឋាភិបាល
វៀតណាម។ ឧបនាយករដ្ឋមន្រ្តីអះអាងថា ដំណើរទស្សនកិច្ចនៅឥណ្ឌាលើកនេះ
សំដៅរឹតបណ្តឹងថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរំលឹកខួបអនុស្សាវរីយ៌
លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត និងលើកទី៥ទិវាបង្កើតទំនាក់ទំន ងដៃគូរ
យុទ្ធសាស្រ្តរវាងប្រទេសទាំងពីរវៀតណាម- ឥណ្ឌាទៀតផង។តាមគំរោង ក្នុងដំណើ ទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងផ្លាស់ប្តូរអំពីវិធានការណ៏ជំរុញកិច្ចសហប្រតិបត្តិ ការលើវិស័យមួយចំនួនដូចជា អប់រំ ស្រាវជ្រាវវិទ្យាសាស្រ្តបច្ចេកវិទ្យា nano ការពារ
ជាតិជាដើម៕