ឧបនាយករដ្ឋមន្រ្តីNguyen Xuan Phucចូលរួមទិវាបុណ្យមហាសាមគ្គីភាពប្រជាជនទាំងមូល

ឧបនាយករដ្ឋមន្រ្តីNguyen Xuan Phucចូលរួមទិវាបុណ្យមហាសាមគ្គីភាពប្រជាជនទាំងមូល - ảnh 1
ឧបនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨៣នៃទិវាបង្កើតរណសិរ្សជាតិឯកភាព
វៀតណាម (១៨ វិច្ឆិកា ១៩៣០-១៨ វិច្ឆិកា ២០១៣) នាយប់ថ្ងៃទី១៧ វិច្ឆិកា ឧប
នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានមកចូលរួមទិវាបុណ្យ
មហាសាមគ្គីប្រជាជាតិជាមួយប្រជាជននៅសង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh ទីក្រុង
ហាណូយ។ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា Dien Bien ជា
សង្កាត់ដែលស្ថិតនៅដំបន់មជ្ឈមណ្ឌលនយោបាយរបស់រដ្ឋធានីមានតួនាទីសំខាន់ៗ
ដូច្នេះសង្កាត់នេះត្រូវពង្រីកជាងទៀតបណ្ដាស្នាដៃដែលទទួលបាន ក្នុងការកសាង
ទីប្រជុំជនមាំមួន ជួយឧបត្ថម្ភគ្នាកាត់បន្ថយភាពក្រីក្រ បង្ការប្រយុទ្ធប្រឆាំងគ្រោះ
សង្គម ហើយបន្តជំរុញខ្លាំងការសិក្សានិងធ្វើតាមគំរូសិលធម៏ហូជីមិញដោយបណ្ដា
សកម្មភាពជាក់ស្ដែង។ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phucបាន
ប្រគល់អំណោយជូនគ្រួសារគោលនយោបាយ ជនមានគុណូបការៈនិងអ្នកក្រីក្រ
មួយចំនួននៅដំបន់សង្កាត់ Dien Bien៕

ប្រតិកម្មទៅវិញ

ផ្សេងៗ