ឧបនាយករដ្ឋមន្រ្តីPham Binh Minhជួបចរចារនិងរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

ឧបនាយករដ្ឋមន្រ្តីPham Binh Minhជួបចរចារនិងរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ទទួលជួនជាមួយ
លោក Ri Su Yong (រូបថតៈVGP/Hải Minh )


(VOVworld)- នាថ្ងៃទី៦សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ការបរទេសវៀតណាមលោក Pham Binh Minh បានមានការជួចរចារជាមួយរដ្ឋមន្ត្រី
ការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Ri Su Yong ដែល
កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ក្នុងជំនួបនេះ លោក Pham
Binh Minh បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ មានអត្ថន័យសំខាន់ ក្នុងកាលៈ ទេសៈដែលប្រទេសទាំងពីរ កំពុងរៀបចំរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់
​ ទំនងកាទូត (ថ្ងៃទី៣១មក្ករា១៩៥០-ថ្ងៃ៣១មក្ករា២០១៥)។​លោក Pham Binh Minh
អះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់​និងមានបំណងបង្កើនទំនាក់​ទំនងសហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យជាមួយព្យុងយ៉ាង។

        រីឯខ្លួនវិញ លោក​Ri Su Yong បានសម្តែងក្តីសោមនស្សន៍រីករាយ ដែលបាន មកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូង និងចាត់ទុកថា ទំនាក់ទំនង មិត្តភាពជាប្រពៃណីរវាងវៀតណាជាមួយព្យុងយ៉ាង ជាទ្រពសម្បត្តិដ៏ថ្លៃថ្នូរ របស់
ប្រទេសទាំងពីរ។ លោក Ri Su Yong សង្ឃឹមថា ក្រសួងការបរទេសវៀតណាម នឹង ពង្រីកតួនាទីជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង
ពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីរាល់បញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំង
ពីរមាន ការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាឧបទ្វីបកូរ៉េនិងបញ្ហាសមុទ្រ
ខាងកើត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ