ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែក

(VOVWORLD) - នារសៀលថ្ងៃទី២៦ កក្កដា នៅរដ្ឋធានីហាណូយ ឧប នាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួប ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែក Vitezslav Grepl ដែលទើបមកបំពេញបេសក កម្មនៅវៀតណាម។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែក - ảnh 1 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី២៦ កក្កដា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួប ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែក Vitezslav Grepl ដែលទើបមកបំពេញបេសក កម្មនៅវៀតណាម។ នៅទីនេះ ឯកអគ្គរដ្ឋទូត Vitezslav Grepl អះអាងថា ឆែក ជានិច្ចកាលគោរពនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយវៀតណាម ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

        រីឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ស្នើឲ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ អនុវត្ត ប្រកបដោយប្រសិទ្ធភាពយន្តការពិគ្រោះយោបល់ខាងនយោបាយរវាងក្រសួង ការបរទេសទាំង២ សហការយ៉ាងស្អិតរមួតនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា តំបន់និងអន្តរជាតិនានា ជាពិសេសគឺអ.ស.បនិងក្នុងក្របខ័ណ្ឌ ASEM អាស៊ាន-EU។លោក Pham Binh Minh អះអាងាថា រដ្ឋាភិបាលវៀតណាមស្វាគមន៍និងបន្ត បង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសឆែកមកបណ្ដាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ