ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមទទួលជួបសន្ទនាជាមួយ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មប

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមទទួលជួបសន្ទនាជាមួយ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មប - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)និង​រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មបរទេសអ៊ីស្លង់លោក Gunnar Bragi Sveinsson

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានា
ធិបតីអ៊ីស្លង់លោក Olafur Ragna Grimsson នាថ្ងៃទី៤ វិច្ចិកា ឧបនាយករដ្ឋមន្រ្តីនិងជា
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួប សន្ទនាជាមួយ
រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មបរទេសអ៊ីស្លង់លោក Gunnar Bragi Sveinsson។
នៅទីនេះ លោក Pham Binh Minh បានស្នើរឲ្យក្រសួងការបរ ទេសនៃប្រទេសទាំងពីរ
ដើតួនាទីសកម្មនិងម្ចាស់ការក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយដ៏ល្អ
ប្រសើរក៏ដូចជាជំរុញកិច្ចសហប្រតិបតិ្តការរវាងក្រសួង ស្ថាប័ន តំបន់និងអង្គភាព
អាជីវកម្មនៃប្រទេសទាំងពីរផងដែរ។រីឯលោក Gunnar Bragi Sveinsson បានឲ្យដឹងថា
 អ៊ីស្លង់ចាត់ទុកវៀតណាមជាដៃគូសំខាន់នៅទ្វីប អាស៊ីហើយមានគោលការណ៍
បង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមនា ពេលខាងមុខ។រដ្ឋមន្រ្តីទាំងពីររូប
ក៏បានឯកភាពថា នឹងជំរុញការសំរេចដំណើរការ ចរចារនិងឆ្ពោះទៅការចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយប្លុកពាណិជ្ជកម្ម
សេរីអឺរ៉ុប។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham
 Binh Minh បានទទួលជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាប៊ែលហ្ស៊ីក លោកស្រី
Christine Defraigne ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ