ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជួបប្រាស្រ័យជាមួយសហគ្រាសឥណ្ឌា

(VOVWORLD) - នាព្រឹកថ្ងៃទី៥ កក្កដា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមសន្និសីទតុមូលសហ គ្រាស ដោយសម្ព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហ កម្មឥណ្ឌាសហការជាមួយ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌារៀបចំឡើងនៅរដ្ឋធានីញូដេលី។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជួបប្រាស្រ័យជាមួយសហគ្រាសឥណ្ឌា - ảnh 1 ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee ទទួលជួបឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ឆ្វេង) ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌា (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៥ កក្កដា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមសន្និសីទតុមូលសហ គ្រាស ដោយសម្ព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាសហការជាមួយ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌារៀបចំឡើងនៅរដ្ឋធានី ញូដេលី។ថ្លែងមតិនៅទីនេះ លោក Pham Binh Minh អះអាងថា វៀតណាមកំពុងខំប្រឹងប្រែងកែលំអ បរិយាកាសវិនិយោគ ធ្វើអាជីវកម្មឲ្យបានងាយស្រួលចំពោះសហគ្រាសបរទេស ក្នុងនោះមានសហគ្រាសឥណ្ឌាផង។លោករូបនេះក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល វៀតណាមសន្យាជំរុញកំណែទម្រង់ សុក្រិតប្រព័ន្ធច្បាប់ គោលនយោបាយតាម ទិសតម្លភាពនិងមានលក្ខណៈព្យាករណ៍ ជាពិសេសយកចិត្តទុកដាក់ច្រើនដល់ ផ្នែកសហគ្រាសឯកជននិងការវិនិយោគពីបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ