ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក
|
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
(VOVworld)_ទទួលសេចក្ដី អញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក ចាប់ពីថ្ងៃទី ២០ ដល់ ២១ មេសា ២០១៧។ នាថ្ងៃទី ២០ មេសា លោក Pham Binh Minh មានជំនួបចរចាជាមួយ រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson និងទីប្រឹក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក Herbert Raymond McMaster ជួបសន្ទនាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Steven Mnuchin។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និងទីប្រឹក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Herbert Raymond McMaster ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាមអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម គោរព និងត្រៀមខ្លួនជាស្រេចធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់អាមេរិក សំដៅពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយប្រកបដោយស្ថេរភាពយូអង្វែង កសាងនិងមានផលប្រយោជន៍ទៅវិញទៅមក ដែលផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព របៀបរបបនយោបាយ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៃតំបន់អាស៊ី - ប៉ាស៊ីហ្វិកនិងលើពិភពលោក។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីនៅមានសក្ដានុភាពយ៉ាងច្រើន មានឱកាសសហការទ្វេភាគី ក្នុងតំបន់និងអន្តរជាតិ ហើយឲ្យដឹងថាភាគីទាំងពីគប្បីរក្សាសន្ទុះអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដូចជាអប់រំបណ្តុះបណ្តា វិទ្យាសាស្រ្ត - បច្ចេកវិទ្យាសន្តិសុខ ការពារជាតិ ។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh បានជូនសំបុត្រដោយផ្ទាល់ និងពាំនាំនូវសេចក្ដីអញ្ជើញចូលរួមសន្និសីទកំពូល APEC ២០១៧ និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជូនចំពោះប្រធានាធិបតីលោ Donald Trump។រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson និង ទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិ លោក Herbert Raymond McMaster បានពាំនាំនូវការថ្លែងអំណរគុណរបស់ប្រធានាធិបតីលោ Donald Trump និងអះអាងថា ប្រធានាធិបតីលោក Trump នឹងអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួម សន្និសីទកំពូល APEC ២០១៧ នៅវៀតណាម។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និង ទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Herbert Raymond McMaster បានបញ្ជាក់ថា រដ្ឋាភិបាលថ្មីនៅតែបន្តគោរពនិងគាំទ្រចំពោះទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយបានឲ្យដឹងថាភាគីទាំងពីរគប្បីពង្រឹងការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ។ពិភាក្សា លើបញ្ហាក្នុងតំបន់និងអន្ដរជាតិ រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson និងទីប្រឹក្សាសន្តិសុខលោក McMaster បានបញ្ជាក់នូវសារៈសំខាន់នៃការរក្សាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត គាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ផ្អែកលើដំណើរការការទូត និងគតិយុត្ត និងផ្អែកលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) គោរពសេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅរកក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។
នៅក្នុងជំនួបជាមួយជាមួយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្មជាមួយវៀតណាម ហើយមានបំណងថាភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការសំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្ម
មានផលប្រយោជន៍ដូចគ្នា៕