ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន
|
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
អញ្ជើញទៅសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកម្មាភិបាល
បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅចិន (http://baochinhphu.vn/) |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi
ចាប់ពីថ្ងៃទី ១៦ ដល់ ១៨ មេសា គណៈប្រតិភូវៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំ គណៈកម្មាធិការបញ្ជាណែនាំ
សហប្រតិបត្តិការទ្វេភាគីវៀតណាម ចិនលើកទី ១០។ កិច្ចប្រជុំនេះសំដៅអនុវត្តលទ្ធផល
ដែលទទួលបានក្រោយដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សលោក Nguyen Phu
Trong នាខែមករាកន្លងទៅ ក៏ដូចជាដើម្បីរៀបចំផែនការសហប្រតិបត្តិការក្នុងឆ្នាំ
២០១៧ ។
នាថ្ងៃទី ១៦ មេសា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Binh Minh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយ
កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅចិន។ ឧបនាយករដ្ឋមន្រ្តីនិងជា
រដ្ឋមន្រ្តីការបរទេសវៀតណាមបានស្នើឲ្យស្ថានទូតបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការ
លើវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍រវាងប្រទេសទាំងពីរ និងជំរុញការផ្សព្វផ្សាយ
រូបភាពរបស់វៀតណាម។
ក្នុងឱកាសនេះក្រុមវិចិត្រករវ័យក្មេងក្នុងស្រុកបានប្រគល់ជូនស្ថានទូតវៀតណាមប្រចាំ
នៅចិននូវផ្ទាំងគំនូមួយចំនួនសំដៅបង្កើនការផ្សព្វផ្សាយវប្បធម៌ រូបភាពអំពីទឹកដី និងមនុស្សវៀតណាម ។ វិចិត្រការិនីមួយរូប អ្នកស្រី Dao Lien Huong ប្រធានគណៈកម្មាធិការ
ចលនាកម្មវិធីបានឲ្យដឹងថា៖
“កម្មវិធីវិចត្រសិល្បៈវៀតណាម និង ទំនាក់ទំនងវប្បធ៌អន្តរជាតិត្រូវបានបំផុស
ឡើងមុននេះជាង ១ ខែ ដោយក្រុមវិចិត្រករនៃសាលាវិចត្រសិល្បៈវៀតណាម និងវិចិត្រ
សិល្បៈមជ្ឈឹម ក៏ដូចជាសប្បុរសជនដែលមានបំណងបង្កើតមូលនិធិគំនូដើម្បីតែងលម្អ
ស្ថានទូតប្រចាំនៅពិភពលោក។ ក្នុងរយៈពេលមួយខែ យើងខ្ញុំបានចលនា និងរៃអង្គាស
បានគំនូជាង ៦០ ផ្ទាំងដើម្បីតែងលម្អបណ្ដាស្ថានទូតឲ្យកាន់តែស្រស់ស្អាតជាងទៀត
មានលក្ខណៈវប្បធម៌នៃប្រទេសជាតិ និង វប្បធម៌សម្បូរបែប” ៕