ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh ជូនពរមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៤

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ក៏បានថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់ពុទ្ធសាសនាចំពោះប្រទេសជាតិ ជាពិសេសគឺក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នាពេលកន្លងទៅ។ 
ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh ជូនពរមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៤ - ảnh 1លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh អនុវត្តពិធីស្រង់ព្រះពុទ្ធបដិមារ (រូបថត៖ TTXVN) 

នាព្រឹកថ្ងៃទី៣ ឧសភា នៅវត្ត Minh Dao នៃទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល វៀត ណាមលោក Truong Hoa Binh បានអញ្ជើ់ញទៅសាកសួរសុខទុក្ខនិងជូនពរព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាអភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាម ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៤។ នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានជូនពរព្រះតេជគុណ ព្រះសង្ឃនិងពុទ្ធបរិស័ទគ្រប់អង្គនូវសុខភាពល្អបរិបូរ និងជួបតែសេចក្ដីសុខចម្រើន ព្រមទាំងជូនពរព្រះតេជគុណ Thich Thien Nhon មានសុខភាពល្អបរិបូរដើម្បីដឹកនាំសមាគមន៍ពុទ្ធសាសនាវៀតណាម ព្រះសង្ឃនិងពុទ្ធបរិស័ទវៀតណាមទាំងក្នុងនិងក្រៅប្រទេស បន្តរួមដំណើរជាមួយប្រជាជាតិតាមបាវចនា “សាសនា ជនជាតិ និងលទ្ធិសង្គមនិយម” កសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ក៏បានថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់ពុទ្ធសាសនាចំពោះប្រទេសជាតិ ជាពិសេសគឺក្នុងការងារបង្ការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នាពេលកន្លងទៅ។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា បក្ស រដ្ឋវៀតណាមជានិច្ចកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ធានាឲ្យសកម្មភាពសាសនាព្រឹត្តិការណ៍ដោយស្របច្បាប់ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាសាសនិកទាំងអស់អនុវត្តការបួសរៀនយ៉ាងត្រឹមត្រូវផងនិងបំពេញយ៉ាងល្អនូវកាតព្វកិច្ចពលរដ្ឋចំពោះប្រទេសជាតិផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ