ឧបនាយករដ្ឋមន្រ្តីលោក Le Minh Khai បានជួបសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង

(VOVWORLD) - នារសៀល ថ្ងៃទី ២១ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Minh Khai បានជួបសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Choo Kyung Ho ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ឧបនាយករដ្ឋមន្រ្តីលោក Le Minh Khai បានសង្កត់ធ្ងន់ថា ការដែលភាគីទាំងពីរដំឡើងទំនាក់ទំនងទៅជា“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅខែធ្នូឆ្នាំ ២០២២ បានបើកចេញសម័យកាលអភិវឌ្ឍន៍ថ្មីប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្រ្តីលោក Le Minh Khai បានជួបសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai ។ រូបថត៖ baochinhphu.vn

នាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានស្នើឲ្យកូរ៉េខាងត្បូង បង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់មុខទំនិញកសិកម្ម ជលផល ផ្លែឈើរបស់វៀតណាមចូលទីផ្សារប្រទេសនេះ ក៏ដូចជាជួយឧបត្ថម្ភសហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងពង្រីកការវិនិយោគលើវិស័យដែលវៀតណាមកំពុងមានការយកចិត្តទុកដាក់។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពលកម្ម  លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យកូរ៉េខាងត្បូងពង្រឹងការទទួលពលករវៀតណាម និងពង្រីកកិច្ចសហប្រតិបត្តិការពលកររវាងប្រទេសទាំងពីរ ជាពិសេសពលករដែលមានកម្រិតជំនាញវិជ្ជាជីវៈ (បច្ចេកវិទ្យាព័ត៌មាន ការថែទាំសុខភាព) និងមុខរបរថ្មីដែលកូរ៉េខាងត្បូងមានតម្រូវការ (កសិកម្ម សេវាកម្ម...) ។ ទាក់ទងនឹងវិទ្យាសាស្ត្របច្ចេកវិទ្យា ឧបនាយករដ្ឋមន្រ្តីលោក Le Minh Khai បានស្នើឱ្យបន្តកសាងយ៉ាងសកម្មមជ្ឈមណ្ឌល R&D កូរ៉េខាងត្បូង ជំរុញការផ្ទេរបច្ចេកវិទ្យាស្នូលនិងបច្ចេកវិទ្យាដើមសម្រាប់វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន រដ្ឋបាលអេឡិចត្រូនិក គម្រោងក្នុងវិស័យផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរក៏បានឯកភាព អនុវត្តការងារយ៉ាងសកម្ម ឆ្ពោះទៅរកការត្រៀមរៀបចំល្អបំផុតសម្រាប់កិច្ចសន្ទនាសេដ្ឋកិច្ចថ្នាក់ឧបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរលើកទី ៣ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ