ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី និងឯកអគ្គរដ្ឋទូតអៀរឡង់

ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី និងឯកអគ្គរដ្ឋទូតអៀរឡង់ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ស្ដាំ)បានអញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវៀតណាមលោក Konstantin Vnukov (រូបថត៖VOV)

(VOV)_នាព្រឹកថ្ងៃទី ១០ មេសា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh
Dung បានអញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវៀតណាម​លោក
Konstantin Vnukov និងឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅ វៀត​ណាម​លោកស្រី Cait
Moran។

          នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Konstantin Vnukov  ឧប
នាយក​រដ្ឋមន្រ្តីលោក Trinh Dinh Dung បានឲ្យដឹងថាប្រទេស​ទាំងពីរ​កំពុង​រៀបចំ
យ៉ាងសកម្មចំពោះដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋ
លោក Tran Dai Quang។ នេះជាដំណើរទស្សនកិច្ច​មានអត្ថន័យ​ដ៏សំខាន់​សំដៅជំរុញ
ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាង​ប្រទេស​ទាំងពីរ​។ ឧបនាយក
រដ្ឋមន្រ្តីលោក Trinh Dinh Dung និង ឯកអគ្គ​រដ្ឋទូត​រុស្ស៊ីលោក Konstantin Vnukov
 ក៏បានពិភាក្សាទៅលើខ្លឹមសារទាក់​ទិន​ជាច្រើន​នឹងបណ្ដាគម្រោងការណ៍សហ
ប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម និង​ថាមពលផងដែរ។

ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី និងឯកអគ្គរដ្ឋទូតអៀរឡង់ - ảnh 2
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅ វៀតណាមលោកស្រី Cait Moran (រូបថត៖VOV)


          នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអៀរឡង់លោកស្រី Cait Moran ឧប
នាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានឲ្យដឹងថា  វៀតណាម​ជា​ប្រទេសតែ
មួយគត់នៅអាស៊ីក្នុងចំណោមប្រទេសទាំង ៩ ជាដៃគូអាទិភាពដោយ ទទួលបាន
ជំនួយអភិវឌ្ឍន៍ពីអៀរឡង់។ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានវាយ
តម្លៃខ្ពស់ក្នុងការរួមចំណែកយ៉ាងសកម្ម​របស់​ឯកអគ្គរដ្ឋទូត​ចំពោះទំនាក់ទំនង
ទ្វេភាគី​។ ឯកអគ្គរដ្ឋទូតលោកស្រី Cait Moran បានឲ្យដឹងថា បណ្ដាកិច្ចព្រមព្រៀង
រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម
ប្រកបដោយប្រសិទ្ធភាព ។ មកដល់បច្ចុប្បន្ន អៀរឡង់​កំពុង​រៀបចំ ប្រកាស​យុទ្ធ
សាស្ត្រជាតិ​ស្ដីអំពីកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម​ដំណាក់កាល
២០១៧ - ២០២០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ