ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានចូលរួមពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ Fujiwara

(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែសីហា នៅមណ្ឌលសេដ្ឋកិច្ច Nhon Hoi (ខេត្ត Binh Dinh) ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីបើកសម្ពោធនិងដាក់អោយដំណើរការនូវដំណាក់កាលដំបូងនៃរោងចក្រថាមពលពន្លឺព្រះអាទិត្យ របស់ក្រុមហ៊ុន ភាគហ៊ុន Fujiwara។  
ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានចូលរួមពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ Fujiwara - ảnh 1 ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានចូលរួមពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ Fujiwara

អញ្ជើញថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ រដ្ឋាភិ បាល ក្រសួងនិងមូលដ្ឋាននានា តែងតែរួមដំណើរជាមួយវិនិយោគិនក្នុងការអនុវត្តគម្រោងនានា ជាពិសេសគឺគម្រោងការថាមពលពន្លឺព្រះអាទិត្យតែម្តង។ នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានបញ្ជាណែនាំអោយក្រសួង មន្ទីរនិងទីភ្នាក់ងារនានា បង្កលក្ខណៈងាយស្រួល សម្រាប់វិនិយោគិន ដោះស្រាយបញ្ហាជំពាក់ជំពិន នៅពេលដំណើរការធ្វើអាជីវកម្ម។ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh អញ្ជើញផ្តល់អនុសាសន៍ថា៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ Fujiwara  បន្តស្ថិតក្នុងដំណាក់កាលទី ២ ដែលមានសមត្ថភាពផលិត ៥០ មេហ្កាវ៉ាត់ Pick គឺប្រហាក់ប្រហែលនឹងដំណាក់កាលទី ១ ដែរ។ លោកក៏បានស្នើដល់គណៈកម្មា ធិការប្រជាជនខេត្ត Binh Dinh និងសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម បញ្ជាណែនាំអោយស្ថាប័នពាក់ព័ន្ធនានា  ជាពិសេសគណៈកម្មាធិការគ្រប់គ្រងសេដ្ឋកិច្ច មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម រួមទាំងក្រុមហ៊ុនអគ្គិសនី  Binh Dinh បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនក្នុងការឃ្លាំមើលជាប្រចាំនិងដោះស្រាយការលំបាករបស់វិនិ យោគ តាមដំណើរការធ្វើអាជីវកម្ម ជាពិសេសក្នុងដំណើរការនៃការអនុវត្តដំណាក់កាលទី ២ នៃគម្រោងការនេះ ដោយមានទស្សនៈថា “ រួមដំណើរជាមួយវិនិយោគិន”។

ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានចូលរួមពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ Fujiwara - ảnh 2 ទិដ្ឋភាពនៃពិធីបើកសម្ពោធដាក់អោយដំណើរការគំរោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ Fujiwara

សូមគូសបញ្ជាក់ថា គំរោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ Fujiwara Binh Dinh មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ច Nhon Hoi  នៃទីក្រុង Nhon Hoi ខេត្ត Binh Dinh ដោយមានទុនវិនិយោគជិត ៦៤ លានដុល្លារអាមេរិក និងសមត្ថភាពសរុប ១០០ មេហ្កាវ៉ាត  Pick ជ្រើសរើសពីថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់។ គម្រោងនេះត្រូវបានបញ្ចប់និងដាក់ឱ្យដំណើរការដំណាក់កាលទី ១ ដែលមានសមត្ថ ភាពផលិត ៥០ មេហ្កាវ៉ាត Pick  ហើយទិន្នផលអគ្គិសនីទទួលបានប្រចាំឆ្នាំ ស្មើនឹងការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំរបស់ប្រជាជនជាង ៣២ ម៉ឺនគ្រួសារផងដែរ។ នេះជាគម្រោងដែលមានទុនវិនិយោគ ១០០% ដោយជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ