ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh អញ្ជើញទៅសួរសុខទុក្ខជនរួមជាតិចាមនិងជនរួមជាតិខ្មែរនៅទីក្រុងហូជីមិញ

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩  នាថ្ងៃទី ២៦ ខែមករា នៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្រ្តីលោក  Truong Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយចូលឆ្នាំថ្មី សម្រាប់ជនរួមជាតិចាម និងជូនអាហារូបករណ៍សំរាប់និស្សិតជនជាតិចាមនិងនិស្សិតខ្មែរ ដែលកំពុងរស់នៅទីក្រុងហូជីមិញ។ 

ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh សង្ឃឹមថា នាពេលខាងមុខ ជនរួមជាតិចាមនិងខ្មែរនៅក្រុងហូជីមិញ នឹងបន្តលើកកម្ពស់ស្មារតីរាប់អាន ជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ ជាពិសេស ពង្រឹងនិងពង្រីកនូវប្រពៃណីផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើដល់មូលដ្ឋាននិងអង្គការសមាគមនានានៅទីក្រុងហូ ជីមិញ ឲ្យមានការគាំទ្រទាន់ពេលវេលានិងសមស្របទាំងខាងសំភារៈនិងខាងស្មារតី ដើម្បីគ្រួសារណាក៏មានលទ្ធភាពទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ