ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះ អ្នកជំងឺមហារីកនៅមន្ទីរពេទ្យ K
(VOVWORLD) - ឧបនាយក រដ្ឋមន្រ្តីលោក Vu Duc Dam បានសំដែងគោលបំណងថា ជួរគ្រូពេទ្យនៅមន្ទីរ ពេទ្យ K បន្តខំប្រឹងប្រែងលើកកំពស់ថែមទៀតនូវគុណភាពការពិនិត្យព្យាបាល ជំងឺ អាកប្បកិរិយាបម្រើអ្នកជំងឺ ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាថ្មី និងបន្ត ស្រាវជ្រាវ សិក្សារៀនសូត្របន្ថែមបច្ចេកទេសជំនាញជាដើម៕
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះ អ្នកជំងឺមហារីកនៅមន្ទីរពេទ្យ K (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី១៣ កុម្ភៈឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះជួរគ្រូពេទ្យនៅមន្ទីរពេទ្យ K សាខា Tan Trieu ស្រុក Thanh Tri ទីក្រុងហាណូយ និងអ្នកជំងឺមហារីក មាន ជីវភាពរស់នៅលំបាកដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ។
ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលស្នូលនៃមន្ទីរពេទ្យ ឧបនាយក រដ្ឋមន្រ្តីលោក Vu Duc Dam បានសំដែងគោលបំណងថា ជួរគ្រូពេទ្យនៅមន្ទីរ ពេទ្យ K បន្តខំប្រឹងប្រែងលើកកំពស់ថែមទៀតនូវគុណភាពការពិនិត្យព្យាបាល ជំងឺ អាកប្បកិរិយាបម្រើអ្នកជំងឺ ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាថ្មី និងបន្ត ស្រាវជ្រាវ សិក្សារៀនសូត្របន្ថែមបច្ចេកទេសជំនាញជាដើម៕