ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការ មជ្ឈឹមទទួលបន្ទុកសុវត្ថិភាព

(VOVWORLD) - នាព្រឹកថ្ងៃទី២០ កក្កដា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការ មជ្ឈឹមទទួលបន្ទុកសុវត្ថិភាពចំណីអាហារ។ 

  នៅទីនេះ លោក Vu Duc Dam បាន សំណូមពរឲ្យក្រសួង ស្ថាប័នមានសមត្ថកិច្ចនានាត្រូវការបង្កើនការគ្រប់គ្រង គុណភាពអាហារបំប៉ន់ក៏ដូចជាការផ្សព្វផ្សាយតាមរយៈមធ្យោបាយផ្សព្វផ្សាយ សាធារណៈ និងបណ្ដាញសង្គម។

“ខ្ញុំសំណូមពរឲ្យប្រធាននាយកដ្ឋានសុវត្ថិភាពចំណីអាហារ បង្កើតបញ្ជី ឈ្មោះអាហារបំប៉ន់ដែលរំលោភទៅលើការផ្សព្វផ្សាយ ហើយផ្ញើរឲ្យក្រសួង ព័ត៌មាននិងគមនាគមន៍ដើម្បីសហការដោះស្រាយ។ចំពោះការផ្សាយពាណិជ្ជកម្មខុស ក្រសួងសុខាភិបាលត្រូវការនាំចេញអនុសាសន៍ថា៖ ផលិតផលនេះបានផ្សព្វ ផ្សាយខុសពីការពិត សុំប្រជាជនមិនជឿទេ។ ហើយវិទ្យុសម្លេងនិងស្ថានីយ៍ ទូរទស្សន៍វៀតណាម មានភារកិច្ចផ្សព្វផ្សាយអនុសាសន៍នេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ