ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam៖ ផ្លាស់ប្ដូរថ្មីកម្មវិធីអប់រំទូទៅឲ្យមានលក្ខណៈច្នៃប្រឌិត

(VOVWORLD) - នាថ្ងៃទី៩ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយបណ្ដាអ្នកជំនាញ ដើម្បីផ្តល់មតិស្ដីពីកម្មវិធីអប់រំទូទៅរបស់ក្រសួងអប់រំនិងបណ្ដុះបណ្ដាល។
ថ្លែងមតិនៅទីនេះ លោក Vu Duc Dam បានសំណូមពរឲ្យក្រសួងអប់រំ និងបណ្ដុះបណ្ដាល ត្រូវរៀបចំកម្មវិធីអប់រំទូទៅដោយឈរលើគោលការណ៍ធំ ចំនួន២នោះគឺ៖ កម្មវិធីត្រូវមានលក្ខណៈបើកចំហ បំផុសការច្នៃប្រឌិត ភាពម្ចាស់ ការនៃតំបន់ សាលារៀន គ្រូបង្រៀន និងត្រូវបានធ្វើបច្ចុប្បន្នកម្មជាប្រចាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ