ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam អញ្ជើញចូលរួមសន្និសីទតភ្ជាប់មូលដ្ឋានផ្គត់ផ្គង់ថ្នាំឱសថ
(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែសីហា នៅខេត្ត Hung Yen ភាគខាងជើងវៀតណាម ក្រសួងសុខាភិបាលបានរៀបចំសន្និសីទអនឡាញ់ទូទាំងប្រទេសអំពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានតភ្ជាប់បណ្ដាមូលដ្ឋានផ្គត់ផ្គង់ថ្នាំឱសថ។
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam (នៅកណ្ដាល) ចុចប៉ូតុងតភ្ជាប់បណ្ដាញមូលដ្ឋានផ្គត់ផ្គងថ្នាំឱសថ |
ថ្លែងមតិនៅទីនេះ លោក Vu Duc Dam បានឲ្យដឹងថា វៀតណាមមានអត្រាស៊ាំនឹងថ្នាំផ្សះដ៏ខ្ពស់បំផុតលើពិភពលោក។ នាបច្ចុប្បន្ន ប្រជាជនក៏ដូចជាស្ថាប័នគ្រប់គ្រងមិនទាន់មានឧបករណ៍ណាមួយដើម្បីណែនាំអំពីប្រភពដើម កាលបរិច្ឆេទផុតកំណត់ និងប្រសិទ្ធភាពនៃថ្នាំឱសថនៅឡើយ។ ដោយហេតុនេះ ចាំបាច់ត្រូវសម្រេចឲ្យបានឆាប់ៗការតភ្ជាប់តាមបណ្ដាញអ៊ីនធឺណែតរវាងមូលដ្ឋានលក់រាយថ្នាំឱសថប្រមាណ៦១ពាន់កន្លែងក្នុងទូទាំងប្រទេស។ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
“ការតភ្ជាប់បណ្ដាញមូលដ្ឋានលក់ថ្នាំឱសថនឹងជួយលុបបំបាត់អំពើលួចបន្លំក្នុងការធ្វើផលិតកម្ម អាជីវកម្មថ្នាំឱសថ។ ការចូលរួមបណ្ដាញតភ្ជាប់នេះគឺជាកាតព្វកិច្ច ជាការទទួលខុសត្រូវចំពោះសង្គម ដើម្បីសុខភាពរបស់ប្រជាជនទាំងមូល”៕