ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue៖ ខិតខំប្រឹងប្រែងជំរុញការដោះដូរពាណិជ្ជកម្មិជ្ជកម្មជាមួយនីហ្សេរីយ៉ា
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីទើបតែបានអនុម័ត លើគម្រោង ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។
ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអញ្ជើញទៅទស្សនា និងសួរសុខទុក្ខកម្មាភិបាល និងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅ រដ្ឋធានី Abuja (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាយប់ថ្ងៃទី ២៨ ខែតុលា នៅរដ្ឋធានី Abuja (នីហ្សេរីយ៉ា) គណប្រតិភូរដ្ឋាភិបាលវៀតណាម ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអញ្ជើញទៅទស្សនា និងសួរសុខទុក្ខកម្មាភិបាល និងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅ រដ្ឋធានី Abuja ក្នុងឱកាសបំពេញដំណើរទស្សនកិច្ចនៅនីហ្សេរីយ៉ានិង ទ្វីបអាហ្វ្រិក។
ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានមានប្រសាសន៍ថា ទ្វីបអាហ្វ្រិកមានតួនាទីដ៏សំខាន់នៅលើពិភពលោកអំពីវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តីទើបតែបានអនុម័តលើគម្រោង ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ហើយនាពេលថ្មីៗនេះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួប ជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាហ្វ្រិកនិងមជ្ឈិមបូព៌ា។ ដូច្នេះ វៀតណាមនឹងបន្តពង្រីកទីផ្សារនាំចេញ ពាណិជ្ជកម្ម និងវិនិយោគ ដែលក្នុងនោះទ្វីបអាហ្រ្វិកជាតំបន់សំខាន់ ដែលក្នុងនោះមានវិស័យកសិកម្មនិងទូរគមនាគមន៍។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យស្ថានទូតនិងស្ថាប័នពាណិជ្ជកម្មវៀតណាមស្រាវជ្រាវនិងតភ្ជាប់សហគ្រាសវៀតណាមដើម្បីវិនិយោគនិងរកស៊ី នៅនីហ្សេរីយ៉ានិងប្រទេសជិតខាង ក៏ដូចជាពង្រីកទីផ្សារនាំចេញសម្រាប់ទីផ្សារនាំចេញស្រូវអង្កររបស់ វៀតណាមផងដែរ៕