ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ជួបធ្វើការជាមួយថ្នាក់ដឹកនាំ WTO នៅទីក្រុងហ្សឺណែវ
(VOVWORLD) - នាថ្ងៃទី១៦ កញ្ញា ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប៊ែលហ្ស៊ិកនិងសហភាពអឺរ៉ុប (EU)។
លោក Vuong Dinh Hue (ខាងឆ្វេង) បានជួបធ្វើការជាមួយលោក Roberto Azevedo អគ្គនាយក WTO (រូបថត៖ TTXVN) |
(VOVworld) - នាថ្ងៃទី១៦ កញ្ញា ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប៊ែលហ្ស៊ិកនិងសហភាពអឺរ៉ុប (EU)។
មុននោះ នាថ្ងៃទី១៥ កញ្ញា នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Vuong Dinh Hue បានជួបធ្វើការជាមួយលោក Roberto Azevedo អគ្គនាយក WTO លោក Karl Brauner អគ្គនាយករង WTO និងលោក Xavier Carim ប្រធានមហាសន្និបាត WTO។ នៅបណ្ដាជំនួបនេះ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue អះអាងថា WTO មានឋានៈពិសេសក្នុងដំណើការធ្វើ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម។ រីឯថ្នាក់ដឹកនាំ WTO ក៏ បានស្វាគមន៍ការរួមវិភាគទានរបស់វៀតណាមក្នុងការជំរុញពាណិជ្ជកម្មសេរីក្នុង ទូទាំងពិភពលោក ហើយការចូលរួមយ៉ាងសកម្មរបស់វៀតណាម ព្រមទាំងឯក ភាពលើការបន្តជួយឧបត្ថម្ភខាងបច្ចេកទេសសំរាប់វៀតណាមក្នុងដំណើការធ្វើ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិផងដែរ៕