|
លោក Hoang Trung Hai ថ្លែងមតិនៅក្នុងជំនួបនេះ |
(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅបណ្ដាខេត្តនៃតំបន់ខ្ពង់រាបភាគ
កណ្ដាល(Tay Nguyen) នាព្រឹកថ្ងៃទី៩ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក
Hoang Trung Hai បានជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចម្កាត់រុក្ខកម្ម Krong
Bong នៅស្រុកឆ្ងាយដាច់ ស្រយាល Krong Bong ខេត្ត Dak Lak អំពីការងារគ្រប់គ្រង
ការពារព្រៃឈើ។លោក Hoang Trung Hai បានលើកទឹកចិត្តក្រុមហ៊ុន Krong Bong
បន្តពង្រីកភាពម្ចាស់ការ អនុវត្តល្អការងារគ្រប់គ្រងការពារព្រៃឈើ ព្រមទាំងបញ្ជា
ណែនាំរដ្ឋអំណាចនិងស្ថាប័នមានសមត្ថកិច្ចនានានៅខេត្តអនុវត្តល្អថែមទៀតនូវ
គោលនយោបាយសុខុមាលភាព សង្គម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកការពារព្រៃឈើ៕