ឧបនាយករដ្ឋមន្រ្តីវៀតណាម Hoang Trung Hai អញ្ជើញទៅបំពេញទស្សនកិច្ចនៅហូល្លង់
(VOVworld) - ចាប់ពីថ្ងៃទី២២ដល់ទី២៤ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក
Hoang Trung Hai បានទៅបំពេញដំណើរទស្សនកិច្ចការងារនៅហូល្លង់ តាមសេចក្ដី
អញ្ជើញរបស់រាជរដ្ឋាភិបាលនៃប្រទេសនេះ។នាព្រឹកថ្ងៃទី២២ កញ្ញា លោក Hoang
Trung Hai បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីហូល្លង់លោក Mark Rutte។លោក
Mark Rutte បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងកិត្យានុភាពរបស់វៀតណាមនៅ
តំបន់និងលើឆាកអន្តរជាតិ ជាពិសេសគឺ នៅក្នុងសមាគមន៍បណ្ដាប្រជាជាតិអាស៊ី
អាគ្នេយ៍ (អាស៊ាន) ក៏ដូចជា ក្នុងការបង្កើនទំនាក់ទំនងរវាងអាស៊ាននិងEU ផងដែរ។
លោក Mark Rutte បានអះអាងថា រាជរដ្ឋាភិបាលនិងសហគមអង្គភាពអាជីវកម្ម
ហូល្លង់ មានគោលបំណងបន្តពង្រីកទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យ
ជាមួយវៀតណាម គាំទ្រវៀតណាមក្នុងការបង្កើនទំនាក់ទំនងជាមួយ EU។
|
លោក Mark Rutte ស្វាគមលោក Hoang Trung Hai និងគណៈប្រតិភូវៀតណាម មកបំពេញទស្សនកិច្ចនៅហូល្លង់ (រូបថត៖VGP) |
រីឯខ្លួនវិញ លោក Hoang Trung Hai បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្ត
ទុកដាក់ និងមានគោលបំណង បង្កើនទំនាក់ទំនងជាមួយហូល្លង់។ភាគីទាំង២បាន
ឯកភាពថា នឹងរៀបចំយ៉ាងសកម្មបណ្ដាសកម្មភាពជួបប្រាស្រ័យវប្បធម៏ សំដៅ
បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំង២។
នាថ្ងៃដ៏ដែល លោក Hoang Trung Hai និងលោកស្រីMelanie Schultz រដ្ឋមន្រ្តីក្រសួង
ហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថានហូល្លង់ បានធ្វើសហអធិបតីនៅសម័យប្រជុំលើក
ទី៤របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ហូល្លង់អំពីការសម្របនឹង
បំរ៉ែបំរួលអាកាសធាតុនិងគ្រប់គ្រងប្រភពទឹក នៅទីក្រុង La Hay។ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះដែរ លោក Hoang Trung Hai នឹងជួប
សន្ទនាជាមួយអភិបាលក្រុង Amsterdam លោក Van der Laan ចូលរួមពិធីបើក
កម្មវិធី ទិវាវៀតណាមនៅហូល្លង់ឆ្នាំ២០១៤ និងវេទិការសហប្រតិបតិ្តការ
សេដ្ឋកិច្ចវៀតណាម-ហូល្លង់៕