ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់មួកសុវត្ថិភាពដល់សិស្សសាលាបឋមសិក្សា

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅសាលាបឋមសិក្សា  Tran Hung Dao សង្កាត់ ១ ទីក្រុង ហូជីមិញដោយមានការចូលរូមរបស់លោកគ្រូអ្នកគ្រូយ៉ាងច្រើនកុះករ និងកូនសិស្សជាង ១៧០០ នាក់ដែលកំពុងសិក្សានៅសាលានេះផងដែរ។
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក  Truong Hoa Binh អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់មួកសុវត្ថិភាពដល់សិស្សសាលាបឋមសិក្សា - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអញ្ជើញវាយស្គរក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅសាលាបឋមសិក្សា  Tran Hung Dao ទីក្រុងហូជីមិញ (រូបថត៖ tuoitre.vn)

ថ្លែងនៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្រ្តី  Truong Hoa Binh បានអញ្ជើញផ្ញើសេចក្តីជូនពរដ៏ល្អប្រសើរបំផុតក្នុងឱកាសនៃពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ដល់ជំនាន់លោកគ្រូអ្នកគ្រូអ្នក កម្មាភិបាលគ្រប់គ្រង បុគ្គលិកខាងអប់រំនិងសិស្សានុសិស្សទាំងអស់របស់សាលានេះផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីក៏បានសង្ឃឹមថាលោកគ្រូអ្នកគ្រូ នឹងបន្តលើកកម្ពស់គុណភាពនៃការបង្រៀននិងការរៀនសូត្រដូច្នេះសាលាបឋមសិក្សា Tran Hung Dao តែងតែជាចំណុចភ្លឺសម្រាប់គុណភាពនៃការអប់រំថ្នាក់បឋមសិក្សានៅទីក្រុងហូជីមិញ ព្រមាទាំងមានកិត្តិយសដែលទទួលបានមេដាយការងារថ្នាក់ទី ២ ពីប្រធានរដ្ឋវៀតណាមផងដែរ។

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក  Truong Hoa Binh អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់មួកសុវត្ថិភាពដល់សិស្សសាលាបឋមសិក្សា - ảnh 2 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអញ្ជើញប្រគល់មួកសុវត្ថិភាពសម្រាប់សិស្សថ្នាក់ទី ១ នៃសាលាបឋមសិក្សា  Tran Hung Dao (រូបថត៖ thanhuytphcm.vn)

ក្នុងពិធីនោះដែរ ជំនួសមុខនាយករដ្ឋមន្រ្តីវៀតណាម និងគណៈកម្មាធិការជាតិទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa BInh បានបំផុសចលនា “ ខែការពារសុវត្ថិភាពចរាចរណ៍សំខាន់សម្រាប់សិស្សដែលទៅសាលារៀន” (ខែកញ្ញា) និងអនុវត្តកម្មវិធីប្រគល់មួកសុវត្ថិភាពសម្រាប់សិស្សថ្នាក់ទី ១ ជិត ២ លាននាក់ក្នុងឆ្នាំសិក្សា ២០២០-២០២១ នៅទូទាំងប្រទេសក្រោមប្រធានបទ “រក្សាក្តីសុបិន្ត”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ