ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh អញ្ជើញទៅបំពេញការងារនៅខេត្ត Lai Chau
(VOVWORLD) -នាថ្ងៃទី ២៥ កញ្ញា ក្រុមការងារនៃរដ្ឋាភិបាលវៀតណាម ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលលោក Truong Hoa Binh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lai Chau ភាគខាងជើងវៀតណាម ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច ធានាការពារជាតិ សន្តិសុខក្នុងឆ្នាំ ២០១៦ និង ៩ ខែ ឆ្នាំ ២០១៧នៅទឹកដីខេត្ត។
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh អញ្ជើញទៅបំពេញការងារ
នៅខេត្ត Lai Chau |
នាថ្ងៃទី ២៥ កញ្ញា ក្រុមការងារនៃរដ្ឋាភិបាលវៀតណាម ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលលោក Truong Hoa Binh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lai Chau ភាគខាងជើងវៀតណាម ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច ធានាការពារជាតិ សន្តិសុខក្នុងឆ្នាំ ២០១៦ និង ៩ ខែ ឆ្នាំ ២០១៧នៅទឹកដីខេត្ត។ នៅទីនេះ លោក ឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យខេត្ត Lai Chau ឆ្លៀតយកឲ្យបានល្អនូវសក្តានុពល ប្រៀបខ្លាំងអំពីដីធ្លី ធនធានព្រៃឈើ ពលករ និងទេសចរណ៍ ដើម្បីជំរុញខ្លាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច។ ខេត្តបន្តអនុវត្តឲ្យបានល្អនូវកំណែទម្រង់រដ្ឋបាល ទាក់ទាញវិនិយោគិន កសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពេញល្អនូវការគាំពារព្រៃឈើ។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានជូនកង់ ចំនួន ៥០ គ្រឿង និងអំណោយចំនួន ១៥០ ចំណែកសម្រាប់សិស្សក្រីក្រជំនះពុះពារលើការលំបាកនៅខេត្ត Lai Chau ផងដែរ៕