ឧបនាយករដ្ឋមន្រ្តីវៀតណាម៖CAEXPOលើកទី១១រួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់អាស៊ាននិងចិន

(VOVworld) - ពិព័រណ៍អាស៊ាន-ចិន (CAEXPO) និងសន្និសីទកំពូលខាងវិនិយោគ
និងពាណិជ្ជកម្មអាស៊ាន-ចិន (CABIS) លើកទី១១បានបើកនាព្រឹកថ្ងៃទី១៦ កញ្ញា
​នៅទីក្រុង Nanning ចិន។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង
ការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា CAEXPO ជា
សមិទ្ធិផល១ក្នុងចំណោមសមិទ្ធិផលនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន
និងចិន។លោក Pham Binh Minh ចាត់ទុកថា ដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថិរភាព
សំរាប់ការអភិវឌ្ឍន៍យ៉ាងចីរភាពនិងសកម្មនៅក្នុងតំបន់ អាស៊ាននិងចិនក៏ត្រូវសហ
ប្រតិបតិ្តការស្អិតរមួតថែមទៀត ជាពិសេសគឺក្នុងវិស័យសន្តិសុខនាវាចរណ៍នៅ
សមុទ្រខាងកើត អនុវត្តយ៉ាងពោពេញនិងម៉ឹងម៉ាត់នូវសេចក្ដីថ្លែងការណ៍ស្ដីពីការ
ប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាឆាប់ទទួលបាន ក្រម
ប្រតិបតិ្តដំបន់នៅសមុទ្រខាងកើត (COC) ផងដែរ។

ឧបនាយករដ្ឋមន្រ្តីវៀតណាម៖CAEXPOលើកទី១១រួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់អាស៊ាននិងចិន - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅពិធីបើកការពិព័រណ៍ CAEXPO លើកទី១១


ក្រោមប្រធានបទ “រួមកម្លាំងកសាងផ្លូវព្រែលើសមុទ្រនៅសតវត្សទី២១” តាំងពិព័រ
ណ៍ CAEXPO រួមមានមណ្ឌលតាំងបង្ហាញចំនួន៥ នោះគឺមណ្ឌលពាណិជ្ជកម្ម
ទំនិញ សហប្រតិបតិ្តការវិនិយោគ ពាណិជ្ចកម្មសេវាកម្មបច្ចេកវិទ្យាជឿនលឿន និងទីក្រុងគួរឲ្យចាប់អារម្មណ៍។វៀតណាមមានស្តង់ទំនិញចំនួន២០០ស្តង់ដែល
តាំងបង្ហាញផលិតផលនិងសេវ៉ា។ការពិព័រណ៍ CAEXPO លើកទី១១នឹងប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី១៦ដល់ទី១៩​ កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ