ឧបនាយករដ្ឋមន្រ្តីវៀតណាមNguyen Xuan Phucធ្វើការនៅភាគពាយ័ព្យ

ឧបនាយករដ្ឋមន្រ្តីវៀតណាមNguyen Xuan Phucធ្វើការនៅភាគពាយ័ព្យ - ảnh 1
ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc
 (រូបថតៈ Internet)

(VOVworld)-បណ្តាប្រសួង ផ្នែក មូលដ្ឋានត្រូវរួមផ្សំជួយឧបត្ថម្ភជនរួមជាតិភាគតិច ជម្លៀសប្រជាជននិងតាំងទីលំនៅប្រកបដោយប្រសិទ្ធភាព ជាការបញ្ជារបស់ ឧប នាយករដ្ឋមន្រ្តីNguyen Xuan Phuc នៅសន្និសីទបូកសរុបរយៈពេល៥ឆ្នំា អនុវត្ត “គោលនយោបាយជួយឧបត្តម្ភជម្លៀសប្រជាជន ដោយគណៈកម្មាធិការជនជាតិ រដ្ឋាភិបាលរៀបចំនៅទីរួមខេត្តSaPa ខេត្តLao Caiនាថ្ងៃទី២៩មិថុនា។ ថ្លែងមតិនៅ
ទីនេះ ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លើកច្បាស់ថា៖ រដ្ឋាភិបាល សំណូមពរបណ្តាស្ថាប័នទទួលបន្ទុកការងារជនជាតិ រដ្ឋអំណាចមូលដ្ឋានត្រូវស្រាវ
ជ្រាវ កសាងកម្មវិធី មានគំរោង ការណ៌ជួយឧបត្ថម្ភសហគមជនជាតិភាគតិចតាម
ទិសជាកើស្តែង និងប្រកប​ដោយប្រសិទ្ធភាព។ប្រមូលផ្តុំប្រភពកម្លំាងជួយឧបត្ថម្ភ ជនរួមជាតិភាគតិចនៅតំបន់ព្រៃភ្នំដាច់ស្រយាល ស្ថិរភាពលំនៅដ្ឋាន អភិវឌ្ឍន៌ ផលិតកម្មកាត់បន្ថយភាពក្រីក្រ លើកកំពស់ជីវភាពរស់នៅទាំងខាងសម្ភារៈនិង
ខាងស្មារតី។ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មាន
ប្រសាសន៌ថា៖

        “គណៈកម្មាធិការជនជាតិ ក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការបន្តអនុវត្ត
គោលនយោបាយនេះនៅដំណាក់កាល ២០១២-២០១៦សម្រេចបានលទ្ធផល
ល្អជាង។រដ្ឋនឹងបង្កើន ប្រភពកម្លាំងជាច្រើនជាងនិងយើងត្រូវបង្កើនការគ្រប់គ្រង
ឲ្យល្អជាងទៀត។ បណ្តាមូលដ្ឋាន ដែលមានជនរួមជាតិ គឺត្រូវថែទាំល្អជាងទៀត
លើកកំពស់ស្មារតីទទួលខុស ត្រូវដើម្បីជួយឧបត្ថម្ភជនរួមជាតិភាកតិចផងដែរ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ