ឧបនាយករដ្ឋមន្រ្តីវៀតណាមចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសបារាំង
(VOVworld) - នៅក្នុងកិច្ចចរចារតាមទូរស័ព្ទនាថ្ងៃទី៣០ កក្កដា ឧបនាយកដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីក្រសួង
ការបរទេសបារាំងលោកLaurent Fabius បានផ្លាស់ប្ដូរមតិនិងឯកភាពលើដំណោះស្រាយ
មួយចំនួន សំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២។នោះគឺបង្កើន
ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រីកកិច្ចសហប្រតិបតិ្តការលើបណ្ដាវិស័យ
សេដ្ឋកិច្ច យោធា សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល អប់រំបណ្ដុះបណ្ដាល និង
វប្បធម៏ទៀតផង។លោក Pham Binh Minh បានបញ្ជូនសេចក្ដីអញ្ជើញរបស់ថ្នាក់ដឹកនាំ
ជាន់ខ្ពស់វៀតណាម ជូនទៅប្រធានាធិបតីបារាំងលោក Francois Hollande ឆាប់បានមក
បំពេញទស្សនកិច្ចនៅវៀតណាម។លោកក៏ស្នើរឲ្យបារាំងដាសតឿន EU ឆាប់អនុម័ត
កិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ (PCA) រវាងវៀត
ណាមនិង EU និងគាំទ្រការសំរេចកិច្ចចរចារលើកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីរវាង
វៀតណាម - EU (EVFTA) ក្នុងឆ្នាំ២០១៤ផងដែរ។
|
ឧបនាយក ដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសបារាំងលោក Laurent Fabius |
លោក Laurent Fabius មានគោលបំណងថា ប្រទេសទាំង២នឹងសហការជិតស្និទ្ធ
ក្នុងការរៀបចំសន្និសិទអំពីការបំរ៉ែបំរួលអាកាសធាតុលើកទី២១របស់អ.ស.បនៅ
ទីក្រុងប៉ារីសនាឆ្នាំ២០១៥។ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Laurent Fabius បាន
សំដែងគោលជំហរគឺគាំទ្រការដោះស្រាយភាពតានតឹងដោយសន្តិវិធី មិនប្រើប្រាស់
អំពើហឹង្សា៕