ឧបនាយករដ្ឋមន្រ្តីវៀតណាមចូលរួមពិធីបវេសនកាលនៅវិទ្យាល័យនិស្ស័យHa Long

(VOVworld) - ចូលរួមពិធីបើកបវេសនកាលនៅវិទ្យាល័យនិស្ស័យ Ha Long
ខេត្ត​ Quang Ninh ភាគខាងជើងវៀតណាម នាព្រឹកថ្ងៃទី៤ កញ្ញាឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Pham Binh Minh បានស្វាគមន៍និងលើកសរសើររាល់ការខិតខំប្រឹង
ប្រែងនិងលទ្ធផលដែលគ្រូបង្រៀននិងសិស្សានុសិស្សទទួលបានក្នុងឆ្នាំកន្លងទៅ។
លោក Pham Binh Minh បានឲ្យដឹងថា៖

ឧបនាយករដ្ឋមន្រ្តីវៀតណាមចូលរួមពិធីបវេសនកាលនៅវិទ្យាល័យនិស្ស័យHa Long  - ảnh 1
លោក Pham Binh Minh ថ្លែងមតិនៅពិធីបើកបវេសនកាលនៅវិទ្យាល័យនិស្ស័យ Ha Long

“ត្រូវបន្តសិក្សារៀនសូត្រនិងធ្វើពលកម្មតាមគំរូសីលធម៌លោកប្រធានហូជីមិញ
បន្តអនុវត្តការផ្លាស់ប្ដូរថ្មីនូវវិធានការបង្រៀននិងរៀនសូត្រដើម្បីបណ្ដុះបណ្ដាល
សិស្សានុសិស្សក្លាយទៅជាមនុស្សដែលមានសិលធម៌និងទេពកោសល្យផងដែរ។ខ្ញុះស្នើរឲ្យបណ្ដាថ្នាក់រដ្ឋអំណាច អង្គការ និងប្រជាជនទាំងមូលក្នុងខេត្តយកចិត្ត
ទុកដាក់ និងវិនិយោគយ៉ាងខ្លាំងក្លាថែមទៀតសំរាប់បុព្វហេតុបណ្ដុះបណ្ដាល
មនុស្ស”។
នាព្រឹកថ្ងៃនេះដេរ គ្រូបង្រៀននិងសិស្សានុសិស្សនៅស្រុកកោះ Truong Sa ខេត្ត
Khanh Hoa ភាគកណ្ដាលវៀតណាម ក៏បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី
២០១៤-២០១៥ ដោយមានការចូលរួមរបស់ដំណាងរដ្ឋអំណាច និងបណ្ដាអង្គភាព
បោះទ័ពនៅកោះ។
នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក​ Vu Duc​ Dam បាន ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Pleiku ខេត្ត Gia Lai ភាគ កណ្ដាលវៀតណាម។ថ្លែងមតិនៅទីនេះ លោក Vu Duc Dam បានលើកសរសើរ ចំពោះបណ្ដាសមិទ្ធិផលដែលសាលាទទួលបានក្នុងការងារអប់រំ។លោក ក៏បាន សំណូមពរឲ្យគ្រប់ថ្នាក់ ស្ថាប័ន ឪពុកម្ដាយ និងលោកគ្រូអ្នកគ្រូនៅខេត្ត Gia Lai
បន្តយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលបំផុត ដើម្បីប្អូនសិស្សានុសិស្សទាំង
ឡាយ ជាពិសេសគឺកូនចៅជនរួមជាតិជនជាតិភាគតិច គ្រួសារគោលនយោបាយ ត្រូវបានសិក្សារៀនសូត្រ អភិវឌ្ឍន៍បញ្ញា និងទេពកោសល្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ