ឧបនាយករដ្ឋមន្រ្តីវៀតណាមជូនពរកម្លាំងនគរបាលក្នុងឱកាសទិវាប្រពៃណី

(VOVworld) - នារសៀលថ្ងៃទី១៨ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋ
មន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានទៅសាកសួរសុខទុក្ខ ជូនពរ
កម្មាភិបាល យុទ្ធជននៃស្នងការប៉ូលីសស៊ើបអង្កេតបទល្មើសខាងសណ្ដាប់ធ្នាប់(C45) បទល្មើសគ្រឿងញៀន(C47) និងស្នងការផ្នែកអន្តោប្រវេសន៍(A72)ចំណុះក្រសួងនគរ
បាលវៀតណាម។លោក Nguyen Xuan Phuc បានស្នើរឲ្យកម្មាភិបាល យុទ្ធជននៃC45 ត្រូវពង្រីកតួនាទីស្នូលប្រមូលផ្ដុំប្រយុទ្ធប្រឆាំងនឹងរាល់បទល្មើសព្រហ្មទណ្ឌ ជាពិ
សេសគឺបទល្មើសមានការរៀបចំទុក។អបអរសាទរនិងជូនអំណោយសំរាប់កម្មា
ភិបាល យុទ្ធជននៃ C47 លោក Nguyen Xuan Phuc បានស្នើរឲ្យ C47 សហការយ៉ាង
សកម្មជាមួយបណ្ដាកម្លាំងគយ ប៉ូលីសសមុទ្រ កងទ័ពការពារព្រំដែន ធ្វើការត្រួត
ពិនិត្យនិងតាមដានយ៉ាងហ្មត់ចត់នៅតាមតំបន់ព្រំដែន ច្រកទ្វាព្រំដែនអន្តរជាតិ
រៀបចំវគ្គបង្ក្រាបបទល្មើសគ្រឿងញៀន ជាពិសេសគឺនៅតំបន់សំខាន់នានាដូចជា
តំបន់ទិសពាយ័ព្យ តំបន់ទិសឥសាន្ត ផ្លូវអាកាសចរណ៍ នាវាចរណ៍ ជាដើម។

ឧបនាយករដ្ឋមន្រ្តីវៀតណាមជូនពរកម្លាំងនគរបាលក្នុងឱកាសទិវាប្រពៃណី - ảnh 1
លោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខកម្មាភិបាលនៃស្នងការផ្នែកអន្តោប្រវេសន៍(A72)

នៅជំនួបធ្វើការជាមួយប្រធានស្នងការគ្រប់គ្រងអន្តោប្រវេសន៍លោក Nguyen
Xuan Phuc មានគោលបំណងថា អង្គភាពនេះ នឹងអនុវត្តល្អនូវការងារបង្ការ ប្រយុទ្ធ
ប្រឆាំង និងដោះស្រាយទាន់ពេលវាលារាល់ទង្វើឆ្លងដែនខុសច្បាប់ សម្រេចភារកិច្ច
ឆ្នើម រួមចំណែកធានាសន្តិសុខ សណ្ដាប់ធ្នាប់របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ