ឧបនាយករដ្ឋមន្រ្តីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Giang

ឧបនាយករដ្ឋមន្រ្តីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Giang - ảnh 1


(VOVworld) - នារសៀលថ្ងៃទី១៧ ធ្នូ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van
Ninh បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Giang ភាគខាងជើងវៀតណាម ដើម្បីត្រួតពិនិត្យស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមការងារកាត់បន្ថយ
ភាពក្រីក្រនិងកម្មវិធីកសាងជនបទថ្មី។លោក Vu Van Ninh បានរំលឹកខេត្ត Ha Giang ត្រូវលាតត្រដាងអនុវត្តការបូកសរុបបណ្ដារូបសណ្ឋានអភិវឌ្ឍន៍ផលិតកម្ម រូប
សណ្ឋានកាត់បន្ថយភាពក្រីក្រ តាមនោះបើកទូលាយសំរាប់ខេត្តនានាក្នុងតំបន់។
ខេត្តត្រូវប្រមូលផ្ដុំថែមទៀតអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅស្រុកដាច់ស្រយ៉ាលនានា ព្រមទាំងលើកកំពស់គុណភាពជីវភាពរស់នៅសំរាប់ជនរួមជាតិជនជាតិភាគតិច។ស្ដីពីកម្មវិធីកសាងជនបទថ្មី លោក Vu Van Ninh បានរំលឹកខេត្ត Ha Giang បន្តត្រួត
ពិនិត្យបំពេញបន្ថែមគម្រោងផែនការណ៍ដើម្បីទទួលបានប្រសិទ្ធភាពជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ