|
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ)និងទេសាភិបាលខេត្ត Nagasaki លោក Hodo Nakamura (រូបថត៖VGP) |
(VOVworld) - ថ្លែងមតិនៅជំនួបសន្ទនាជាមួយទេសាភិបាលខេត្ត Nagasaki របស់
ជប៉ុន នារសៀលថ្ងៃទី៣១ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc បានអះអាងថា ជប៉ុនជាដៃគូមួយក្នុងចំណោម
ដៃគូយុទ្ធសាស្ត្រសំខាន់ជួរមុខរបស់វៀតណាម។រដ្ឋាភិបាលវៀតណាមជានិច្ចកាល
គោរពការបង្កើននិងបើកទូលាយកិច្ចសហប្រតិបតិ្តការរវាងតំបន់នៃប្រទេសទាំង
ពីរ។លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ខេត្ត Nagasaki មានឧត្តមភាពក្នុង
វិស័យទេសចរណ៍និងការនេសាទ ហើយនេះក៏ជាវិស័យដែល ត្រូវបានផ្ដល់អាទិ
ភាពអភិវឌ្ឍន៍នៃទីក្រុង Da Nang និងខេត្ត Quang Nam ភាគ កណ្ដាលវៀតណាម។
ហេតុនេះហើយ នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវ ប្រមូលផ្ដុំស្រាវជ្រាវ
ជំរុញកិច្ចសហប្រតិបតិ្តការថែមទៀត។លោក Nguyen Xuan Phuc មាន គោល
បំណងថា ទេសាភិបាលនិងថ្នាក់ដឹកនាំខេត្ត Nagasaki បន្តជំរុញការជួប ប្រាស្រ័យ
ប្រជាជន ជួយឧបត្ថម្ភសហគមន៍ជនវៀតណាមកំពុងរស់នៅ រៀនសូត្រ និងធ្វើ
ការនៅខេត្ត Nagasaki។រីឯខ្លួនវិញ ទេសាភិបាលខេត្ត Nagasaki លោក Hodo
Nakamura មានគោលបំណងថា រដ្ឋាភិបាលបន្តបង្កលក្ខណៈងាយស្រួលសំរាប់
អង្គភាពអាជីវកម្មជប៉ុន ធ្វើអាជីវកម្មនិងវិនិយោគយូរអង្វែងនៅវៀតណាម៕