ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយនាយិការចាត់ចែងការនៃសម្ព័ន្ធក្រុមហ៊ុនTemasek

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយនាយិការចាត់ចែងការនៃសម្ព័ន្ធក្រុមហ៊ុនTemasek  - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយិការចាត់ចែងការនៃសម្ព័ន្ធក្រុមហ៊ុន Temasek លោកស្រី Cheo Hock Kuan (រូបថត៖Le Son -VGP)

(VOVworld) - នាថ្ងៃទី២ មិនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
 បានទទួលជួបសន្ទនាជាមួយលោកស្រី Cheo Hock Kuan នាយិកាចាត់ចែងការជាន់
ខ្ពស់ទទួលបន្ទុកយុទ្ធសាស្ត្រនិងកិច្ចការបរទេសនៃសម្ព័ន្ធក្រុមហ៊ុន Temasek ប្រទេស
សឹង្ហបុរី ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។នៅ ទីនេះ លោក Nguyễn 
Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការវិនិយោគប្រកប ដោយប្រសិទ្ធិភាពរបស់
សម្ព័ន្ធក្រុមហ៊ុន Temasek នៅវៀតណាមនាពេលកន្លង ទៅ ដោយរួមចំណែកបង្កើន
ទំនាក់ទំនងសហប្រតិបតិ្តការ វិនិយោគរវាងប្រទេស ទាំងពីរវៀតណាមនិងសឹង្ហ
បុរី។លោក Nguyen Xuan Phuc បានស្នើរឲ្យសម្ព័ន្ធ ក្រុមហ៊ុន Temasek នាពេលខាង
មុខបន្តស្វែងរកឱកាសវិនិយោគនៅវៀតណាម លើវិស័យកែច្នៃរ៉ែ បច្ចេកវិទ្យា
ស្បៀងអាហារ និងទេសចរណ៍។រីឯខ្លួនវិញ លោក ស្រី Cheo Hock Kuan បាន
សង្កត់ធ្ងន់ថា នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុន Temasek មានគោលបំណងជំរុញ
ខ្លាំងសកម្មភាពវិនិយោគនៅវៀតណាមហើយ បង្កើនកិច្ចសហប្រតិបតិ្តការវិនិ
យោគលើវិស័យហិរញ្ញវត្ថុ បច្ចេកទេសខ្ពស់ ទំនិញ ប្រើប្រាស់និងសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ