ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរេ

(VOVworld) - នារសៀលថ្ងៃទី៣០ មករា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយអនុ រដ្ឋមន្ត្រីការ
បរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Ri Kin Sang ដែល
កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅជំនួបនេះ លោក Hoang Trung
Hai បានស្នើរឲ្យភាគីទាំង២ត្រូវបន្តរក្សាដំណើរទស្សនកិច្ចនិងជំនួប សន្ទនារវាង
ក្រសួង ស្ថាប័ន សមូហភាពនៃប្រទេសទាំង២ សំដៅបង្កើនចំណង មិត្តភាព ការ
យល់ដឹងនិងជំនុកទុកចិត្តគ្នាទៅវិញទៅមក។ភាគីទាំង២ជំរុញ ទំនាក់ទំនងសហ
ប្រតិបតិ្តការសេដ្ឋកិច្ចតាមគោលការសេដ្ឋកិច្ចទីផ្សារដើម្បីផល ប្រយោជន៍រួមនិង
សមស្របទៅនឹងសមត្ថភាពរបស់ភាគីនិមួយៗ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរេ - ảnh 1

លោកអនុរដ្ឋ មន្រ្តី Ri Kin Sang បានឲ្យដឹងថាឆ្នាំ២០១៥ជាឆ្នាំរំលឹកខួបអនុស្សាវ
រីយ៍លើកទី៦៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។លោក Ri
Kin Sang ជឿជាក់ថា ការបង្កើនជំនួបប្រាស្រ័យនិងកិច្ចសហប្រតិបតិ្តការលើ
វិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ ជាដើម នឹងរួមចំណែកបង្កើនទំនាក់ទំនង
មិត្តភាព និងកិច្ចសហប្រតិបតិ្តការជាប្រពៃណីរវាងសាធារណរដ្ឋប្រជាធិប
តេយ្យប្រជាមា និតកូរ៉េនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ